
- 2018-06-11 02:25:48
- ព័ត៌មាន
អង្គរក្ស១២នាក់របស់ គីម ជុងអ៊ុន បន្តរត់ត្រុកៗតាមឡានដល់សិង្ហបុរី (មានវីដេអូ)
- 2018-06-11 02:25:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គរក្ស១២នាក់របស់ គីម ជុងអ៊ុន បន្តរត់ត្រុកៗតាមឡានដល់សិង្ហបុរី (មានវីដេអូ)
ចន្លោះមិនឃើញ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននាំអង្គរក្សទាំង ១២នាក់របស់ខ្លួនមកកាន់ប្រទេសសិង្ហបុរី មុនកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
អង្គរក្សទាំង១២នាក់ដែលស្លៀកពាក់ឈុតខ្មៅ បានរត់ត្រុកៗអមតាមឡានរបស់មេដឹកនាំផ្ដាច់ការខាងលើ បន្ទាប់ពីលោកបានចុះចតនៅព្រលានយន្តហោះ Changi Airport កាលពីថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨។
បើយោងតាមវីដេអូឃ្លិបបានបង្ហាញឲ្យឃើញ ក្រុមអង្គរក្សរត់អមតាមឡាន ម៉ាក Mercedes ពណ៌ខ្មៅមួយគ្រឿង ដែលបិទកញ្ចក់ពណ៌ខ្មៅក្រឹប និងមានទង់ជាតិកូរ៉េខាងជើងធំៗចំនួន២នៅក្បាលឡាន ដើម្បីឆ្ពោះទៅកាន់សណ្ឋាគារ St. Regis Hotel ដែលលោក គីម ស្នាក់នៅ។
ជាមួយគ្នានេះ ក្បួននោះរួមមានទាំងរថយន្តជាង ២០គ្រឿង និង រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងទៀតផងដែរ។
គួររំលឹកឲ្យដឹងថា អង្គរក្សទាំង១២នាក់របស់លោក គីម ជុងអ៊ុន បានធ្វើឲ្យមនុស្សទូទាំងពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួនកាលពីខែមេសា នៅក្នុងកិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖