• 2018-06-14 07:42:13
  • ព័ត៌មាន

ក្រសួងឲ្យកម្មករ និយោជិតឈប់៣ថ្ងៃ ទៅបោះឆ្នោត មានប្រាក់ឈ្នួលពេញ ២ប្រភេទ

  • 2018-06-14 07:42:13
  • ចំនួនមតិ

ចន្លោះមិនឃើញ

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជូន​ដំណឹង​ដល់​ ម្ចាស់ និង​នាយក​រោងចក្រ​ សហគ្រាស​ គ្រឹះស្ថាន​ទាំងអស់​ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​​បាន​ឈប់​សម្រាក​ចំនួន​ ៣​ថ្ងៃ​ គឺចាប់ពីថ្ងៃទី២៨​ ដល់ថ្ងៃទី៣០​ ខែ​កក្កដា​ ឆ្នាំ២០១៨។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ដើម្បី​សម្រួល​ដល់​កម្មករ​និយោជិត ទៅ​ចូលរួម​បោះឆ្នោត ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី៦​ នៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨​ ខាងមុខនេះ។

ក្រសួង​ការងារ​ក៏​បាន​បញ្ជាក់​ចំណុច​សំខាន់​២ ខណៈ​ឈប់​សម្រាក​នេះ​ គឺ គ្មាន​ការ​កាត់​ប្រាក់​ឈ្នួល​អ្វី​ទាំងអស់ ដោយ​និយោជក​ត្រូវ

១. រក្សា​ទុក​ប្រាក់​ឈ្នួល

២. និង​ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ ជូន​កម្មករ និយោជិត​ដដែល។

សូម​មើល​ព័ត៌មាន​លម្អិត​ ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ៕

អត្ថបទ៖ ពៅ រក្សា

មតិយោបល់