- 2018-06-19 07:48:30
- ព័ត៌មាន
ស្វាក្រហមស៊ូម៉ាត្រា ចាស់បំផុតលើពិភពលោក ងាប់នៅអាយុ៦២ឆ្នាំ
- 2018-06-19 07:48:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាក្រហមស៊ូម៉ាត្រា ចាស់បំផុតលើពិភពលោក ងាប់នៅអាយុ៦២ឆ្នាំ
ចន្លោះមិនឃើញ
សត្វស្វាក្រហមពូជ Sumatran Orangutan ចំណាស់បំផុតលើពិភពលោក ដែលមានកូន ១១ក្បាល និងចៅ ៥៤ក្បាល នៅទូទាំងពិភពលោក បានងាប់នៅអាយុ ៦២ឆ្នាំ។ នេះបើតាមការឲ្យដឹងពីមន្ត្រីសួនសត្វអូស្ត្រាលី នៅថ្ងៃអង្គារនេះ។
ស្វាក្រហមមានឈ្មោះថា Puan បានងាប់កាលពីថ្ងៃច័ន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងសួនសត្វ Perth Zoo ដែលវាបានរស់តាំងពីប្រទេសម៉ាឡេស៊ី យកវាធ្វើអំណោយជូនប្រទេសអូស្ត្រាលី ក្នុងឆ្នាំ១៩៦៨ មកម្ល៉េះ។
សូមបញ្ជាក់ថា Puan មានកូន ១១ក្បាល និង ចៅ ៥៤ក្បាល នៅក្នុងសហរដ្ឋអាមេរិក, អឺរ៉ុប, តំបន់ Australasia និង ព្រៃនៃកោះ Sumatra ប្រទេសឥណ្ឌូនេស៊ី។ វាបានកើតនៅក្នុងឆ្នាំ១៩៥៦ និងជាប់កំណត់ត្រាពិភពលោក Guinness Book of Records ជាស្វា Sumatran Orangutan ចំណាស់បំផុតលើពិភពលោក។ សត្វស្វាញីប្រភេទនេះ កម្ររស់លើសពីអាយុ ៥០ឆ្នាំខ្លាំងណាស់នៅក្នុងព្រៃ៕
ចុចអាន៖