- 2018-06-20 02:42:59
- សេដ្ឋកិច្ច
ការងារភ្លក់រសជាតិបង្កង ១ឆ្នាំរកបានជិត៥ម៉ឺនដុល្លារ តែមិនស្រួលដូចអ្នកគិតឡើយ!
- 2018-06-20 02:42:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការងារភ្លក់រសជាតិបង្កង ១ឆ្នាំរកបានជិត៥ម៉ឺនដុល្លារ តែមិនស្រួលដូចអ្នកគិតឡើយ!
ចន្លោះមិនឃើញ
នារីជនជាតិចិនម្នាក់ មានឈ្មោះថា Qu Yunxiao អាចរកប្រាក់ចំណូលបាន ៣០០ ០០០យ័ន ឬប្រហែល ៤៦ ០០០ដុល្លារក្នុងមួយឆ្នាំ ពីការងារភ្លក់រសជាតិបង្កងគ្រប់ប្រភេទ នៅក្នុងទីក្រុង Qianjiang ខេត្ត Hubei ប្រទេសចិន។
ទោះបីជាយ៉ាងណា ការងារមួយនេះមិនមែនស្រួល និងឆ្ងាញ់មាត់ដូចដែលអ្នកគិតឡើយ។ ជាមធ្យម នាង Qu ត្រូវញ៉ាំបង្កងចំនួនមួយគីឡូក្រាមក្នុងមួយថ្ងៃ ហើយពេលខ្លះអាចឡើងដល់ ៥គីឡូក្រាមក៏មានដែរ។
លើសពីនេះទៀត នាងត្រូវវាស់គុណភាពសាច់បង្កងទៀតផង។ ដើម្បីដឹងពីរសជាតិរបស់វាឲ្យបានច្បាស់លាស់ នាងត្រូវខ្ពុរមាត់ជាមួយទឹកដោះគោ និងទឹកមានសារធាតុរ៉ែ មុនពេលភ្លក់បង្កងនិមួយៗ។ មិនត្រឹមតែប៉ុណ្ណោះ នាងត្រូវពិនិត្យសត្វបង្កង ដើម្បីចង់ដឹងថា វាត្រូវបានបង្កកនៅក្រោមសីតុណ្ហភាពសមស្រប និងមានក្លិនត្រឹមត្រូវឬក៏អត់ទៀតផង។
គួរបញ្ជាក់ថា នៅក្នុងក្រុមហ៊ុនដែលនាង Qu ធ្វើការ មានអ្នកភ្លក់បង្កងប្រហែល ៥០នាក់ ខណៈប្រាក់ខែខ្ពស់បំផុតរបស់ពួកគេ អាចឈានដល់ ៦០០ ០០០យ័នក្នុងមួយឆ្នាំ៕
ចុចអាន៖