• 2018-06-20 08:02:32
  • ព័ត៌មាន

មក​ដឹងពី​ចំនួន​មន្ត្រីរាជការ និង​ប្រាក់ខែអប្បបរមាក្នុង​វិស័យនីមួយៗ

  • 2018-06-20 08:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ​ មន្ត្រីរាជការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានចំនួន​ជាង​២សែន​នាក់​ ក្នុង​នោះ​ក្រ​សួង​អប់​រំ​មាន​មន្ត្រី​បម្រើការ​ច្រើនជាង​គេ បើ​ធៀបទៅ​នឹង​ក្រ​សួង​ផ្សេងៗទៀត។

(គ្រូអនុរក្ស​កំពុង​ផ្ទៀង​ផ្ទាត់​ឈ្មោះបេក្ខជនប្រ​ឡង​បាក់ឌុបកាលពី​ឆ្នាំ២០១៧)

ក្នុង​បឋកថា​មួយ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ២០១៨ នៅ​សាលាភូមិន្ទរដ្ឋបាល និងត្រូវបាន​ផ្សព្វផ្សាយ​បន្ត​លើ​ទំពរ​ហ្វេសប៊ុក​របស់ក្រ​សួង​ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ​ក្រ​សួង​មុខងាសារធាណៈ បាន​បង្ហាញ​ឲ្យដឹង​ថាមន្ត្រីរាជការ​ទាំងអស់​មានចំនួន​២០៨ ៣៦៨​នាក់​ ក្នុង​នោះ​ស្រ្តីមានចំនួន​៨៤ ៤៦៦ នាក់ សម្រាប់​ឆ្នាំ២០១៨។

ក្នុង​បឋកថា​របស់​ឯកឧត្តម​បង្ហាញ​ថា​ ក្រ​សួង​អប់​រំមាន​មន្ត្រី​របស់​ខ្លួន​ចំនួន​១១៩ ៥៩៣នាក់ ក្រ​សួង​សុខាភិបាលមានចំនួនជាង​ពីរម៉ឺន​បីពាន់​នាក់ ក្រ​សួង​មហាផ្ទៃមាន​មន្ត្រីជាង​មួយ​ម៉ឺនពីរ​ពាន់​នាក់ ក្រ​សួង​សេដ្ឋកិច្ច​មានជិន​៦ ០០០​នាក់ និង​ក្រ​សួង​ផ្សេងទៀត​មានចំនួន​ជាង​បួនម៉ឺន​ប្រាំពីរពាន់​នាក់។

សម្រាប់​ប្រាក់​បៀវត្សរ៍​អប្បបរមារបស់​មន្ត្រី​ក្រ​សួង​អប់​រំ និងមន្ត្រី​ក្រ​សួង​សុខាភិបាល​មានចំនួន​ជាង​១លាន១សែន​រៀល ខណៈ​មន្ត្រីរាជការ​ក្នុង​វិស័យ​រដ្ឋបាល ការទូត និង​បច្ចេកទេស​បាន​តិចជាង​នេះ​១សែន​រៀល សម្រាប់​ឆ្នាំ២០១៨នេះ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់