- 2018-06-21 06:26:32
- ព័ត៌មាន
គុណសម្បត្តិនារីធាត់ ទាំង៥យ៉ាង ដែលមនុស្សប្រុសមិនអាចមើលរំលងបាន
- 2018-06-21 06:26:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណសម្បត្តិនារីធាត់ ទាំង៥យ៉ាង ដែលមនុស្សប្រុសមិនអាចមើលរំលងបាន
ចន្លោះមិនឃើញ
បុរសមាននិន្នាការចាប់អារម្មណ៍មនុស្សស្រីដែលមានរូបរាងឆើតឆាយ និងសិចស៊ី។ ប៉ុន្តែនៅពេលពួកគេជ្រើសរើសនារីណាម្នាក់ពិតប្រាកដជា សង្សារ ឬគូជីវិត បុរសតែងតែចូលចិត្តនារីសាមញ្ញគួរឲ្យស្រលាញ់ និងមានសាច់បន្តិចៗ។ ព្រោះតែ ៥ ហេតុផលខាងក្រោមនេះ៖
១.ស្ត្រីមានសុដន់ធំ
មានបុរសជាច្រើនចូលចិត្តស្ត្រីដែលមានសុដន់ធំៗ ជាងស្ត្រីមានរូបរាងស្ដើងៗ។ បុរសនឹងមិនគិតដល់ទំហំចង្កេះរបស់អ្នកប៉ុន្មានសង់ទីម៉ែត្រឡើយ ដរាបណាមានចំណុចអ្វីដែលទាក់ទាញជាងគេ នោះគឺដើមទ្រូង។ ចំណាំស្ត្រីរាងធាត់ ទ្រូងគឺជាគុណប្រយោជន៍របស់អ្នក។
២.ជាស្ត្រីមានអារម្មណ៍ល្អ
បុរសភាគច្រើនមានទស្សនៈដូចគ្នាថា នារីមានរាងមូល គឺចិត្តល្អ និងចេះយោគយល់ដោយក្ដីស្រលាញ់។
៣.ស្បែកមានសុខភាពល្អ
នារីៗដែលធាត់តិចៗ មានសុខភាពស្បែកល្អណាស់ ព្រោះពួកគេបានទទួលទានអាហារប្រកបដោយជីវជាតិច្រើនប្រភេទ។ ដូចនេះស្បែកពួកគេទន់រលោង និងគួរឲ្យចង់ស្ទាបអង្អែលតែម្ដង។
៤.ពេលឱបនាង អ្នកនឹងកក់ក្ដៅ ហើយសប្បាយចិត្ត
គ្មានអ្វីកក់ក្ដៅជាងការបានស្ត្រីដែលមាំមួននោះទេ។ វាជារឿងកំប្លែង ប៉ុន្តែនោះជារឿងពិត ដែលពេលនៅជិតសង្សារធាត់អារម្មណ៍អ្នកនឹងរីករាយ។
៥.មានអត្រាខ្ពស់ក្នុងការមានកូន
មូលហេតុមួយក្នុងចំណោមមូលហេតុដែលបុរសចាប់អារម្មណ៍នឹងស្ត្រីទាំងនេះ គឺជីវវិទ្យាធម្មជាតិ និងអតិសុខុមប្រាណ។ ស្ត្រីដែលមានត្រគាក និងសុដន់ធំត្រូវបានគេគិតថាអាចបង្កើតកូនដែលមានសុខភាពល្អ។ លើសពីនេះទៅទៀតការសិក្សាបានបង្ហាញថា ស្ត្រីដែលមានគូទ និងភ្លៅធំមានគុណសម្បត្តិបន្តពូជជាងស្ត្រីរាងស្លីម។ នេះដោយសារតែជាតិខ្លាញ់នៅក្នុងគូទ និងភ្លៅផ្ទុកទៅដោយអាស៊ីដខ្លាញ់អូមេហ្គា 3 ដែលជួយឲ្យខួរក្បាលទារកលូតលាស់បានល្អនៅក្នុងពោះម្ដាយ៕
ចុចអាន៖