• 2018-06-19 06:56:03
  • ការអប់រំ

នៅអាយុខ្ទង់២០ឆ្នាំ គួរធ្វើអ្វីខ្លះដើម្បីជោគជ័យ? គន្លឹះល្អៗទាំងនេះ នឹងជួយអ្នកបាន!

  • 2018-06-19 06:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាយុ​ខ្ទង់ ២០​អាច​និយាយ​បាន​ថា​ជា​វ័យ​មួយ​ដែល​ចេះ​គិតគូរ​បាន​ច្រើន​ហើយ ដូច្នេះ​មិន​គួរ​ណា​ខ្ជះខ្ជាយ​ពេល​វេលា​លើ​រឿង​អត់​ប្រយោជន៍​ទៀត​នោះ​ទេ។ បើ​អ្នក​ចង់​បាន​ជោគជ័យ​ទៅ​ថ្ងៃ​មុន នេះ​ជា​ពេល​មួយ​ដែល​អ្នក​ត្រូវ​វិនិយោគ​ហើយ គឺ​វិនិយោគ​កម្លាំង​កាយ កម្លាំង​ចិត្ត កម្លាំង​ប្រាជ្ញា​ស្វែង​រក​គោលដៅ​ដែល​អ្នក​ចង់​បាន។ គន្លឹះ​ខាង​ក្រោម​នេះ​នឹង​អាច​ជួយ​អ្នក​ដើរ​ទៅ​ដល់​ផ្លូវ​មួយ​ក្នុង​ក្ដី​ស្រមៃ​អ្នក ៖

១. ប្រមូល​ព័ត៌មាន​ណា​ដែល​សំខាន់

ចំណេះដឹង​គឺ​ជា​ទុន​ធំ​មួយ​សម្រាប់​អ្នក​នៅ​អាយុ​ប៉ុន​នេះ ដូច្នេះ​ការ​ក្ដាប់​យក​អ្វី​ដែល​ថ្មី អ្វី​ដែល​ល្អ​គឺ​ជា​ចំណុច​ខ្លាំង​មួយ​ដែល​អាច​នាំ​អ្នក​ទៅ​រក​អ្វី​ដែល​អ្នក​ចង់​បាន។ បើ​អ្នក​គ្មាន​ដឹង​អី​សោះ​ពី​គោលដៅ​អ្នក ហើយ​ចេះ​តែ​ដើរ​ខុស​ផ្លូវ​នោះ​ អ្នក​នឹង​ខ្ជះខ្ជាយ​ពេល​ឥត​ប្រយោជន៍។ ការ​ប្រមូល​យក​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ក្ដី​សុបិន​អ្នក​ អាច​ឲ្យ​អ្នក​ដើរ​ចំ​គោលដៅ និង​មាន​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ស្វែង​រក។

រូបតំណាង

២. ចេះ​អត់ធ្មត់ និង​កុំ​ស្មុគស្មាញ​ជាមួយ​ពេល​វេលា​ពេក

ត្រង់​នេះ​ចង់​ឲ្យ​អ្នក​ចេះ​អត់ធ្មត់​ជាមួយ​ពេល​វេលា​ ព្រោះ​ពេល​ខ្លះ​អ្នក​ចង់​បាន​អ្វី​មក​ដល់​ដៃ​ភ្លាមៗ​ដោយ​មិន​ចង់​ចំណាយ​ពេល​ច្រើន។ កុំ​គិត​លើ​វា​ច្រើន​ពេក​រហូត​ធ្វើ​ឲ្យ​អ្នក​ខូច​ការ ព្រោះ​ត្រូវ​ចាំ​ថា​គ្រប់យ៉ាង​គឺ​ត្រូវ​ការ​ពេល បើ​អ្នក​គ្រាន់​តែ​ពេល​ក៏​មិន​អាច​ចាំ​បាន​នោះ តើ​អ្នក​អាច​រង់ចាំ​ភាព​ជោគជ័យ​បាន​យ៉ាង​ម៉េច​ទៅ?

៣. សន្សំ​បទពិសោធន៍

អាយុ​ខ្ទង់​២០ គឺ​ជា​វ័យ​មួយ​ដែល​ពេញ​កម្លាំង ពេញ​ប្រាជ្ញា ដូច្នេះ​អ្នក​គួរ​តែ​ដើរ​សន្សំ​បទពិសោធន៍​ឲ្យ​បាន​ច្រើន ព្រោះ​បន្ទាប់​មក​អ្នក​នឹង​ងាយ​ស្រួល​ក្នុង​ការ​ដើរ​ទៅ​កាន់​អ្វី​ដែល​អ្នក​ចង់​បាន។ អ្នក​មិន​គួរ​សម្ងំ​នៅ​តែ​មួយ​កន្លែង​ដោយ​មិន​ប្រឡូក​ក្នុង​ការងារ​នោះ​ទេ ព្រោះ​បើ​ហួស​វ័យ​អ្នក​នឹង​បាត់បង់​ចំណុច​អាទិភាព​មួយ​ក្នុង​ឆាក​ជីវិត។

រូបតំណាង

៤. រៀន​ភាសា

យុគសម័យ​នេះ​បើ​អ្នក​មិន​ចេះ​ភាសា​ ឱកាស​ជោគជ័យ​អ្នក​នឹង​បាត់បង់​មួយ​ផ្នែក​ធំ។ អ្នក​គួរ​តែ​ចំណាយ​ពេល​រៀន​ភាសា​ឲ្យ​អាច​ប្រើការ​បាន ព្រោះ​បើ​អ្នក​មិន​ចេះ​ភាសា​ផ្សេង​ក្រៅ​ពី​ភាសា​កំណើត​ អ្នក​អាច​នឹង​ពិបាក​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ដទៃ​ទៀត។

៥. មាន​ទំនាក់ទំនង​ល្អ

ជា​ចំណុច​មួយ​ដែល​អ្នក​មិន​អាច​ខ្វះ​បាន ព្រោះ​បើ​អ្នក​ខ្សោយ​ក្នុង​ការ​ទាក់ទង​ហើយ​នោះ​ ភាគរយ​ដែល​អ្នក​អាច​ឈាន​ជើង​ឡើង​ទៅ​ខ្ពស់​ក៏​បាន​កាត់​បន្ថយ​ដែរ។ ពេល​ខ្លះ​អ្នក​មាន​សមត្ថភាព​ហើយ តែ​បែរ​ជា​គ្មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​ដោយ​សារ​តែ​គ្មាន​អ្នក​នាំ​ផ្លូវ គ្មាន​អ្នក​អាច​ជួយ​បើក​ឱកាស​ឲ្យ។ បើ​អ្នក​មាន​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម ទៅ​ដល់​ណា​ក៏​គេ​នឹក​ឃើញ​អ្នក​មុន​គេ​ដែរ៕

រូបតំណាង

ចុចអាន៖

ប្រភព៖ Kanha ប្រែ​សម្រួល៖ ផេង ផលធិតា

មតិយោបល់