- 2024-10-21 03:12:02
- ការអប់រំ
ទំនើបហួស! ពន្ធធនាគារនៅចិនបើកឲ្យអ្នកទោសទិញទំនិញ Online បានទៀត
- 2024-10-21 03:12:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនើបហួស! ពន្ធធនាគារនៅចិនបើកឲ្យអ្នកទោសទិញទំនិញ Online បានទៀត
ចន្លោះមិនឃើញ
យោងតាមសារព័ត៌មាន Asiaone បានចុះផ្សាយថារដ្ឋាភិបាលនៅខេត្តក្វាងទុង ប្រទេសចិន បានបើកដំណើរការប្រព័ន្ធទិញទំនិញ Online ដ៏ទំនើបមួយសម្រាប់អ្នកទោស ដោយកន្លងទៅបានជ្រើសយកពន្ធធនាគារ Conghua ដើម្បីដាក់ដំណើរការប្រព័ន្ធនេះ។
អំឡុងពេលប្រើប្រាស់រាប់ពីខែមករា ដល់មេសា មានការបញ្ជាទិញច្រើនជាង ១៣ ០០០ ដងស្មើនឹងជាង ៤០០ ០០០ ទំនិញ ដោយពុំមានការត្អូញត្អែរឬផ្ញើត្រលប់មកវិញនៅទំនិញណាមួយនោះឡើយ ពោលគឺគុណភាពអាចយកជាការ។
ប្រភពបានបញ្ជាក់ថានៅរាល់ជាន់នីមួយៗក្នុងពន្ធធនាគារមានបំពាក់នូវទីតាំងដើម្បីបញ្ជាទិញ មានប្រមូលផ្តុំដោយផលិតផលចំនួន ២០០ ស្ថិតក្នុង ៦៨ ប្រភេទផ្សេងពីគ្នា។ ដើម្បីចូលទិញបាន អ្នកទោសត្រូវ Log In ចូលគណនី ដោយវាយបញ្ចូលកូដសម្ងាត់ឬប្រើប្រាស់ប្រព័ន្ធស្កេនខ្ចៅដៃ។
អ្នកទោសម្នាក់ៗអនុញ្ញាតឲ្យទិញបាន ១ ដងក្នុងមួយខែ ដោយប្រើប្រាស់ពេល ១៥ នាទី ហើយតាមការព្យាករណ៍ជាមធ្យមអ្នកទោសម្នាក់ចាយក្បែរ ៣០០ យន់ឬខ្ទង់ ៤៣ ដុល្លារ សម្រាប់ការបញ្ជាទិញមួយនេះ។ ជាការអភិវឌ្ឍដ៏ទំនើបមួយ ខុសពីអតីតកាលដែលអ្នកទោសគ្រប់រូបត្រូវសរសេរទំនិញដែលខ្លួនត្រូវការ លើក្រដាសមួយនិងផ្ញើបន្តទៅប្រធានគុក ដែលមើលទៅរាងស្មុគស្មាញបន្តិច៕