• 2025-02-17 13:40:00
  • ការអប់រំ

ចង់​​អភិវឌ្ឍ​ភាសា​អង់គ្លេស និង​​ដេញដោល​មតិ​ជា​សាធារណៈ​បាន​មក​ដល់​ហើយ​​​

  • 2025-02-17 13:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cambodia Speech and Debate Associationគ្រោងរៀបចំកម្មវិធីប្រកួតដេញដោល មតិជាភាសា អង់គ្លេស “CSDA Debate Open 2025” នៅថ្ងៃទី២៩ និងទី៣០ ខែមិនា ឆ្នាំ២០២៥ ខាងមុខនេះ។

បើ​តាមយុវជន មាស សុបញ្ញា តំណាង​​អ្នករៀបចំកម្មវិធី​បានឲ្យដឹងថា កម្មវិធីនេះបង្កើត​ឡើង​ក្នុង​គោលបំណង​បន្ត​ពង្រឹងចំណេះដឹងយុវជនទៅលើការដេញដោលមតិជាភាសាអង់គ្លេស ការ​គិតបែប​ស៊ីជម្រៅ និង​សមត្ថភាពភាសាអង់គ្លេសផងដែរ។

បេក្ខជន​ម្នាក់​ៗនឹង​ទទួល​បាន​ការ​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ដែល​មាន​បទពិសោធ​ខ្ពស់នៅមុន​ការ​ប្រកួត​មកដល់ និង​ទទួល​បាន​នូវ​អត្ថប្រយោជន៍ជាច្រើនទៀតរួមមាន ពានរង្វាន់ មេដាយ លិខិតសរសើរ វត្ថុ​អនុស្សាវរីយ៍ និង​ឱកាស ទៅបន្តការប្រកួតទាំងក្នុងនិងក្រៅប្រទេស។

ដើម្បី​ចូលរួម​ប្រកួតបាន បេក្ខជន​ត្រូវ​ចុះ​ឈ្មោះ​តាមតំណរភ្ជាប់នេះ https://forms.gle/Y8buhFjxDxtQWjWg9 ឬតាមរយៈ QR កូដ​ក្នុង​ខ័ត្តបណ្ណ​ជូនភ្ជាប់ឲ្យបានមុនថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

គួរបញ្ជាក់ផងដែរថា “CSDA Debate Open 2025” គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ សម្រាប់វគ្គជម្រុះដំបូង និងថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៥ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រ៕

មួយ ហ៊ា

មតិយោបល់
អត្ថបទថ្មី