• 2024-05-14 04:43:46
  • ការអប់រំ

ចិន ត្រៀមចាប់ដៃជាមួយសាកលវិទ្យាល័យ DUC ពង្រឹងសមត្ថភាពនិស្សិតឲ្យខ្លាំង គ្រប់បរិបទ Digital

  • 2024-05-14 04:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DUC ដែលជាសាកលវិទ្យាល័យឌីជីថលដំបូងគេ របស់កម្ពុជា ត្រៀមខ្លួនចាប់ដៃសហកាជាមួយប្រទេសចិន និងហុងកុង ដើម្បីពង្រឹងសមត្ថភាពនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យឲ្យកាន់មានជំនាញខ្លាំង គ្រប់បរិបទឌីជីថល។ នេះបើតាមការបង្ហោះនៅលើផេកផ្លូវការ របស់សាកលវិទ្យាល័យ។

កាលពីពេលថ្មីៗនេះឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹកនាំ គណៈប្រតិភូ មកពីប្រទេសចិន និងហុងកុង អញ្ជើញពិភាក្សា ជាមួយថ្នាក់ដឹកនាំ សាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) ដើម្បីឈានដល់កិច្ចសហប្រតិបត្តិការគ្នា ឆ្ពោះទៅរកគុណភាព បណ្ដុះបណ្ដាល ដើម្បីឱ្យនិស្សិតទទួលបានចំណេះដឹងថ្មីៗ។

បើ​តាមការបញ្ជាក់របស់ឯកឧត្តម ព្រាប កុល គណៈប្រតិភូចិន និងហុងកុង បានផ្ដោតលើជំនាញឌីជីថល ដោយក្រុមហ៊ុន មានបំណងចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតឱកាសការងារ ទើបត្រូវបណ្ដុះបណ្ដាលនិស្សិតជាមុនសិន។ បន្ទាប់ពីស្វែងយល់ពីគ្នា កិច្ចសហប្រតិបត្តិការអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ ។

ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល DUC ត្រូវ​បាន​បង្កើត​ឡើង​ឡើងជាមួយកម្មវិធីសិក្សា​ដ៏​សម្បូរ​បែប ពិសេសផ្តោតលើការបណ្តុះបណ្តាលមុខវិជ្ជាឌីជីថល ស្របតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា។

សាកលវិទ្យាល័យឌីជីថលកម្ពុជា ផ្ដល់អាហារូបករណ៍ មិនគិតថ្លៃ ១០០% រយៈពេល ៤ឆ្នាំ ដោយផ្ដល់កន្លែងស្នាក់នៅ ថ្លៃទឹកថ្លៃភ្លើង អាហារបីពេល និងប្រាក់ឧបត្ថម្ភប្រចាំខែ ៣០ម៉ឺនរៀល។ អាហារូបកណ៍នេះ គឺផ្ដល់ជូនសម្រាប់សិស្សនិស្សិត ក្រីក្រ ដែលគ្មានលទ្ធភាពរៀនបន្ត ហើយ​សិស្ស​ធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាប័ត្ររងបានដែរ។ ន្ទឹម​នឹង​ការ​ប្រកាស​បន្ដទទួល​និស្សិត​ឲ្យ​ចូល​រៀន​បន្ដ សាកលវិទ្យាល័យ មាន​ជួយ​រក​ការងារ​ឲ្យ​និស្សិត​ធ្វើ​ដែរ​ក្រោយ​រៀនចប់៕

ជិន សុភ័ក្ដ្រ

មតិយោបល់