- 2018-06-25 07:15:03
- ព័ត៌មាន
ឪពុកជាអ្នកប្រមូលសំរាម ប្រឹងតស៊ូជួយកូនស្រីរៀនចប់បរិញ្ញាបត្រ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត
- 2018-06-25 07:15:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកជាអ្នកប្រមូលសំរាម ប្រឹងតស៊ូជួយកូនស្រីរៀនចប់បរិញ្ញាបត្រ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត
ចន្លោះមិនឃើញ
ការរស់នៅពិតជាលំបាកខ្លាំងណាស់ សម្រាប់គ្រួសារក្រីក្រជាច្រើននៅក្នុងប្រទេសហ្វីលីពីន។ ប៉ុន្តែប្រជាជនភាគច្រើននៅតែមានក្តីសង្ឃឹម ហើយមានបំណងចង់ផ្លាស់ប្ដូរជីវិតរបស់ពួកគេឲ្យកាន់តែប្រសើរ។
ជាក់ស្ដែង នារីជនជាតិហ្វីលីពីនវ័យក្មេងម្នាក់ មានឈ្មោះថា Jenny Rose Quimado តែងតែចង់បញ្ចប់ការសិក្សារបស់ខ្លួន ហើយជួយឲ្យជីវិតគ្រួសារនាងប្រសើរឡើងវិញ។ ថ្វីបើពួកគេក្រខ្លាំងយ៉ាងណាក៏ដោយ នាង Rose នៅតែអាចរៀនចប់សាកលវិទ្យាល័យ ដោយសារតែមានការជួយជ្រោមជ្រែងពីឪពុក។
ឪពុករបស់នាង Rose គឺលោក Cristito Quimad មានកូន៤នាក់ផ្សេងទៀតកំពុងសិក្សារៀនសូត្រ។ ដោយសារតែលោកមានការងារតែមួយគត់ គឺជាអ្នកប្រមូលសំរាម ការរស់នៅរបស់លោកមិនដែលស្រួលនោះទេ។ លោក Cristito អាចរកលុយបានច្រើនបំផុតត្រឹម ១០ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែវាមិនគ្រប់គ្រាន់ឡើយសម្រាប់គ្រួសារដ៏ធំរបស់លោក។ ដូច្នេះហើយទើបលោកត្រូវខិតខំទ្វេដង ដោយចេញទៅធ្វើការតាំងពីព្រឹកព្រលឹម ដោយសង្ឃឹមថាអាចរកលុយបានកាន់តែច្រើន។
ទោះបីជាយ៉ាងណា លោក Cristito ពិតជាមានមោទនភាពខ្លាំងណាស់ចំពោះកូនស្រី ដែលអាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ផ្នែកបច្ចេកវិទ្យាអាហារូបត្ថម្ភ និងអាហារ។ ម្យ៉ាងវិញទៀត នាង Rose ក៏មានមោទនភាពចំពោះឪពុកខ្លួនដែរ។ ជាការពិតណាស់ នាងនឹងប្រាប់គេថា ឪពុកនាងជាអ្នកប្រមូលសំរាមដោយគ្មានការស្ទាក់ស្ទើរ ប្រសិនបើមាននរណាម្នាក់សួរ។
គួរបញ្ជាក់ថា លោក Cristito បាននិងកំពុងធ្វើការជាអ្នកប្រមូលសំរាម អស់រយៈពេល២០ឆ្នាំមកហើយ ខណៈការងារមួយនេះអាចឲ្យលោកបញ្ចូនកូនៗ ទាំង៦នាក់ទៅសាលារៀនបាន៕
ចុចអាន៖