- 2018-07-10 09:47:23
- ព័ត៌មាន
ត្រួសៗពីសាលាបង្រៀនធ្វើម្ហូបលំដាប់អន្តរជាតិ ដំបូងគេនៅខ្មែរ ត្រៀមធ្វើកម្មវិធីធំប៉ុន្មានថ្ងៃខាងមុខ
- 2018-07-10 09:47:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រួសៗពីសាលាបង្រៀនធ្វើម្ហូបលំដាប់អន្តរជាតិ ដំបូងគេនៅខ្មែរ ត្រៀមធ្វើកម្មវិធីធំប៉ុន្មានថ្ងៃខាងមុខ
ចន្លោះមិនឃើញ
ស្ថាប័នអន្តរជាតិដំបូងគេនៅកម្ពុជា ដែលបណ្ដុះបណ្ដាលលើជំនាញ ផ្នែកបដិសណ្ឋារកិច្ច សិល្បៈនៃការចម្អិនម្ហូបអាហារ ព្រមទាំងជំនាញបង្អែម ធ្វើនំ និងដុតនំ វិទ្យាស្ថានម្ហូបអាហារកម្ពុជា (Academy of Culinary Arts Cambodia ឬ ACAC) ត្រៀមនឹងបើកឲ្យចូលទស្សនាសាលាម្ដងទៀតហើយ។
ការបើកឲ្យចូលមើលសាលាលើកទី៤ នៅថ្ងៃទី២១ កក្កដា ចាប់ពីម៉ោង១០ព្រឹក-៤រសៀលនេះ មានកម្មវិធីដូចជា៖
ACAC ជាវិទ្យាស្ថានផ្ដល់សញ្ញាប័ត្រជាន់ខ្ពស់ (Diploma) រយៈពេល ២ឆ្នាំ ផ្នែកសិល្បៈនៃការចម្អិនម្ហូបអាហារ បង្អែម ធ្វើនំ និងដុតនំ មិនមែនត្រឹមវគ្គខ្លីៗឡើយ ពោលស្របតាមបទដ្ឋានអាស៊ាន និងក្រមសីលធម៌ការងារប្រទេសស្វីស ហើយទទួលស្គាល់ដោយមហាវិទ្យាល័យគ្រប់គ្រងសណ្ឋាគារ និង បដិសណ្ឋារកិច្ចដ៏ល្បីនៅទីក្រុងលូសឺន ប្រទេសស្វីស (Swiss Hotel Management Academy Lucerne ឬ SHL)។
សម្រាប់ព័ត៌មានបន្ថែម ឬចង់កក់កន្លែង ទូរសព្ទលេខ 011 767 136 / 099 5555 29 ផេកហ្វេសប៊ុក Academy of Culinary Arts Cambodia ទីតាំងផ្ទាល់អគារលេខ ២៣ ផ្លូវលេខ ១៣៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ (ផ្លូវទឹករាំផ្ការាំ ក្រោយសាលាជ័យថាវីបាក់ទូក)៕