• 2018-07-17 08:25:31
  • សេដ្ឋកិច្ច

ម្ចាស់​សិប្បកម្ម​​ផលិត​នំដង្កូវ បង្ហើបពាក្យ​មួយឃ្លា លើកទឹកចិត្ត​ការរកស៊ី​មិន​ឲ្យ​បោះបង់

  • 2018-07-17 08:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

"លក់មិនដាច់​ថ្ងៃ​នេះ​ក៏ត្រូវ​លក់បន្តទៀត មិន​អាច​ឈប់បាន​ទេ ព្រោះស្អែក​អាច​លក់​ដាច់​ក៏ថាបាន"។ នេះជា​ការ​លើកឡើង​របស់​ លោក អេង ជាវ​ឈាន់ អាយុ​៣៨​ឆ្នាំ ជា​ម្ចាស់​សិប្ប​កម្ម​ផលិត​នំ​ដង្កូវ នៅឃុំ​កំពង់​គ្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។

អត្ថន័យ​ខាង​លើ​នេះ គឺ​ចង់​សំដៅ​​ដល់​ការ​លើកទឹកចិត្ត​ដល់​មនុស្ស​គ្រប់​គ្នា​ មិនត្រូវ​អស់សង្ឃឹម​លើ​ការ​រកស៊ី។ លោក​ចង់​បញ្ជាក់​ថា រាល់​ការរកស៊ី​ប្រសិន​បើ​ថ្ងៃ​នេះ​លក់​មិន​ដាច់ យើង​កុំទាន់​អស់សង្ឃឹម ដូច្នេះ​ថ្ងៃស្អែក​នឹង​អាច​លក់​ដាច់​ក៏ថាបាន ម៉្លោះហើយ​ការបោះបង់ គឺជា​ចំណុច​បញ្ចប់​អ្វីៗ​ទាំង​អស់ ហើយ​ការព្យាយាម​និង​ការ​មិន​បោះបង់​គឺជា​អ្វី​ដែល​នៅ​មាន​សង្ឃឹម​ជានិច្ច។

លោក ជាវឈាន់ ​ប្រកបរបរ​ធ្វើ​នំ​ដង្កូវ​លក់​ជាង​១០​ឆ្នាំ​មក​ហើយ​ ។ កាល​ណោះ ផលិត​កម្ម​នំ​ដង្កូវ​របស់​លោក​ធ្វើ​ជា​លក្ខណៈ​គ្រួសារ។ នៅ​ឆ្នាំ​២០០៨ ពេល​ដែល​តម្រូវ​ការ ទី​ផ្សារ​កើន​ឡើង លោក អេង ជាវ​ឈាន់ បាន​ពង្រីក​ផលិត​កម្ម​របស់​ខ្លួន ។ សព្វ​ថ្ងៃ លោក អេង ជាវ​ឈាន់ មាន​កម្មករ​ក្នុង​បន្ទុក​ចំនួន​ជាង​២០នាក់ និង​ឡ​ដុត​នំ​ចំនួន​៥។

ចុចអាន៖ មកស្គាល់សិប្បកម្ម​នំដង្កូវល្បីល្បាញ​មួយកន្លែង នៅខេត្តកំពត

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

មតិយោបល់