• 2018-07-18 10:30:00
  • ព័ត៌មាន

ក្រសួងប្រកាសប្រុងប្រយ័ត្នបន្ថែម ចាប់ពីស្អែក នឹងអាចមានបាតុភូតធម្មជាតិ ៣នេះ

  • 2018-07-18 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្យុះ​ទី ៩ ដែល​មាន​ឈ្មោះ សុ​នទីញ (SON-TINH) នឹង​ធ្វើដំណើរ​កាត់​ហៃណាំ​ រួច​ទៅ​ដល់​ឆ្នេរ​តុងកឹង (ប្រទេស​វៀតណាម) នៅ​យប់​ថ្ងៃ ទី ១៩ កក្កដា​ស្អែក។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។

​ឥទ្ធិពល​ព្យុះ​នេះ នឹង​ធ្វើ​ឲ្យ​អាកាស​ធាតុ​នៅ​កម្ពុជា មាន​ស្ថាន​ភាព​ដូច​ខាងក្រោម​ ផ្ទៃមេឃ​អាប់​អួ មាន​ពពក​ច្រើន​ និង​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំង​ប្រទេស​ ពិសេស​ ចាប់​ពី​ថ្ងៃ​ទី​ ១៩ ដល់ ២១ ខែ​កក្កដា​ ឆ្នាំ ២០១៨។

ក្រៅ​ពី​ការ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ​មាន​ការ​ប្រុងប្រយ័ត្ន​បាតុភូត​ធម្មជាតិ​ខាងលើ តាម​គេហទំព័រ​ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូន​ដំណឹង​បន្ថែម ក្នុង​កម្រិត​ប្រកាស​អាសន្ន​ចំនួន៣ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃនេះ និងដល់​ថ្ងៃ​ទី១៩ និង ២០ ខែ​កក្កដា​ខាង​មុខ។​

តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ ដដែល បាន​បញ្ជាក់​ ការ​ប្រកាស​អាសន្ន​៣ចំណុច មាន​ដូច​ជា

១.បញ្ហា​ភ្លៀង​ធ្លាក់​ខ្លាំង​

២.ខ្យល់​បក់​ខ្លាំង

៣.និង​រលក​កម្ពស់​បោកបក់​ខ្ពស់។

រូបតំណាង ពីផេក ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម

តាម​គេហទំព័រ​ របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូន​ដំណឹង​ ប្រកាស​អាសន្ន​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​។

តាម​គេហទំព័រ​ដដែល បាន​ផ្សាយ​បន្ត​ថា ចាប់​ពី​នៅ​ថ្ងៃពុធ ទី១៨, ១៩ និង ២០ ខែ​កក្កដា ឆ្នាំ២០១៨ នេះ​តទៅ សូម​ប្រុង​ប្រយ័ត្ន ភ្លៀង​ធ្លាក់​ខ្លាំង នឹង ខ្យល់​បក់​ខ្លាំង នឹង​កើត​មាន​នៅ​តំបន់​ដែល​មាន​ពណ៌​ (ដូច​ក្នុង​រូប)  ក្នុង​ល្បឿន​១០ ទៅ ១៥ ម៉ែត្រ​ក្នុង​មួយ​វិនាទី។

ចំណែក​រលក​សមុទ្រ​នៅ​តំបន់​ដែល​មាន​ពណ៌​ (ដូច​ក្នុង​រូប) អាច​មាន​កម្ពស់​ ពី១,៥០ម៉ែត ទៅ២,០០ម៉ែត។

រូបថត Print Screen ពីគេហទំព័រ​ cambodiameteo.com

អត្ថបទ៖ ពៅ រក្សា

មតិយោបល់