• 2018-07-26 01:53:24
  • ព័ត៌មាន

ថ្ងៃបោះឆ្នោតនៅប៉ាគីស្ថាន ផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាង៣០នាក់ ខណៈបក្សប្រឆាំងនាំមុខ

  • 2018-07-26 01:53:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ប៉ាគីស្ថាន​ត្រូវ​បាន​វាយប្រហារ​ដោយ​អំពើ​ហិង្សា នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​របស់​ខ្លួន ដោយ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៣១នាក់​បាន​ស្លាប់ នៅ​ក្នុង​ការ​វាយប្រហារ​ដ៏​អាក្រក់​បំផុត​នេះ។

បុរស​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ខាង​ក្រៅ​ការិយាល័យ​បោះឆ្នោត​មួយ នៅ​ក្នុង​ទីក្រុង Quetta ដែល​ការ​វាយប្រហារ​នេះ ត្រូវ​បាន​អះអាង​ទទួល​ខុស​ត្រូវ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម ISIS។

គួរ​បញ្ជាក់​ថា យោង​តាម​លទ្ធផល​មិន​ទាន់​ផ្លូវ នៃ​ការ​រាប់​សន្លឹក​ឆ្នោត​តាម​ការិយាល័យ​មួយ​ចំនួន បាន​រក​ឃើញ​ថា លោក Imran Khan មេដឹកនាំ​គណបក្ស​ប្រឆាំង កំពុង​តែ​នាំមុខ​គណបក្ស​កាន់​អំណាច​របស់​លោក Tehreek-i-Insaf ក្នុង​ការ​បោះឆ្នោត​ប៉ាគីស្ថាន ដែល​បាន​បញ្ចប់​កាលពី​ម្សិលមិញ​។

លោក Imran Khan

បើ​យោង​តាម​គេហទំព័រ Al Jazeera បាន​រាយការណ៍​ថា គណបក្ស PTI របស់​លោក Khan បាន​នាំមុខ​គណបក្ស PML-N របស់​លោក Insaf ដោយ​លទ្ធផល ១០៥ ទល់នឹង ៧១ ក្នុង​ចំណោម ២៧២​អាសនៈ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី