- 2018-08-04 07:24:05
- ព័ត៌មាន
មកដឹងរឿងរ៉ាវពិតទាំង១០ ពីប្រទេសថៃ មនុស្សភាគច្រើនអាចមិនដឹង
- 2018-08-04 07:24:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងរឿងរ៉ាវពិតទាំង១០ ពីប្រទេសថៃ មនុស្សភាគច្រើនអាចមិនដឹង
ចន្លោះមិនឃើញ
ថៃ គឺជាប្រទេសមួយដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាត្រូវបានគេស្គាល់ដោយសារតែ ឆ្នេរត្រូពិក , វិមានរាជវង្ស និង ប្រាសាទបុរាណជាដើម។ នៅក្នុងថ្ងៃនេះ Sabay នឹងលើកយករឿងរ៉ាវពិតទាំង១០ ពីប្រទេសថៃ ដែលមនុស្សភាគច្រើនអាចមិនដឹងពីមុនមក។
#១ ឈ្មោះរបស់ប្រទេសថៃ នៅក្នុងភាសាថៃ គឺ «Prathet Thai» ដែលមានន័យថា «ដែនដីនៃសេរីភាព» (Land of the Free)។ វាគឺជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលមិនធ្លាប់ស្ថិតក្រោមអាណានិគមរបស់អឺរ៉ុប។
#២ ប្រទេសថៃធ្លាប់មានឈ្មោះជាច្រើនក្នុងរយៈពេលប៉ុន្មានសតវត្សមកនេះ។ អស់រយៈពេលរាប់រយឆ្នាំមកហើយ វាត្រូវបានគេស្គាល់ដោយឈ្មោះនៃទីក្រុងលេចធ្លោរបស់ខ្លួន ដូចជា Sukhothai (សុខោទ័យ) , Ayutthaya (អយុធ្យា) និង Thonburi (ថុនបុរី) ជាដើម។ ចាប់តាំងពីទសវត្សឆ្នាំ១៨០០មក វាត្រូវបានគេផ្លាស់ប្ដូរទៅជា សៀម (Siam) និង ថៃ (Thailand) វិញ។
#៣ ប្រទេសថៃបានបង្កើតកំណត់ត្រាពិភពលោក «តម្រៀបចានលាងរួចវែងបំផុត» នៅក្នុងខែឧសភា ឆ្នាំ២០១០ ដោយចានលាងរួចចំនួន ១០ ៤៨៨ ត្រូវបានតម្រៀបជួរគ្នា។ ទោះបីជាយ៉ាងណា កំណត់ត្រានេះត្រូវបានបំបែកនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១១ នៅក្នុងប្រទេសឥណ្ឌា ដោយចានលាងរួចចំនួន ១៥ ២៩៥ ត្រូវបានតម្រៀបជួរគ្នា។
#៤ កាលពីមុន បុរសវ័យក្មេងថៃទាំងអស់ រួមទាំងស្ដេចផងដែរ ត្រូវបួសជាព្រះសង្ឃ យ៉ាងហោចណាស់រយៈពេលខ្លីមួយ មុនខួបកំណើតអាយុ ២០ឆ្នាំ។ សព្វថ្ងៃនេះ បុរសវ័យក្មេងតិចណាស់ ដែលនៅអនុវត្តបែបនេះ។
#៥ ព្រះពុទ្ធសាសនា គឺជាសាសនាដ៏ធំបំផុតរបស់ប្រទេសថៃ ដែលប្រជាជនប្រមាណ ៩៤,៦% បានកាន់សាសនានេះ ខណៈ ៤,៦% កាន់សាសនាមូស្លីម ហើយ ០,៧% គឺជាគ្រិស្តបរិស័ទ និង សាសនាផ្សេងទៀតមានត្រឹមតែ ០,១% ប៉ុណ្ណោះ។
#៦ នៅឆ្នាំ១៩៩៦ សត្វឆ្មាភ្នែក២ពណ៌ ពូជ Khao Manee ឬហៅថាពូជ Khao Plot ឬ Diamond Eye (មានដើមកំណើតនៅប្រទេសថៃ) ចំនួន២ក្បាល មានឈ្មោះថា Phet និង Ploy បានរៀបការ នៅក្នុងពិធីបែបថៃដែលមានតម្លៃ ១៦ ២៤១ដុល្លារ ដែលជាពិធីរៀបការសត្វថ្លៃបំផុតនៅលើពិភពលោក។
#៧ ៧៥% នៃប្រជាជននៅក្នុងប្រទេសថៃ គឺជាជនជាតិថៃ , ១៤% ជាជនជាតិចិន និង ១១% ជាជនជាតិផ្សេង។
#៨ ប្រទេសថៃ បានបង្កើតកំណត់ត្រាដើរ Catwalk វែងបំផុតប្រវែងរហូតដល់ទៅ ១ ៥៨៤ម៉ែត្រ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១០។
#៩ ឈ្មោះទីកន្លែងវែងបំផុតនៅលើពិភពលោក គឺ ឈ្មោះពេញនៃទីក្រុងបាងកក ដែលជារាជធានីនៃប្រទេសថៃ។ ឈ្មោះពេញរបស់វាគឺ «Krungthepmahanakhon Amonrattanakosin Mahintharayutthaya Mahadilokphop Noppharatratchathaniburirom Udomratchaniwetmahasathan Amonphimanawatansathit Sakkathattiyawitsanukamprasit» ដែលមានន័យថា «City of Angels, Great City of Immortals, Magnificent City of the Nine Gems, Seat of the King, City of Royal Palaces, Home of Gods Incarnate, Erected by Visvakarman at Indra’s Behest»។
#១០ ប៉ូលិសចរាចរនៅទីក្រុងបាងកក សុទ្ធតែពាក់ម៉ាស់ ដោយសារតែកម្រិតគ្រោះថ្នាក់នៃការបំពុលខ្យល់។ លើសពីនេះទៅទៀត ស្ថានីយប៉ូលិសត្រូវបានបំពាក់ដោយបំពង់អុកស៊ីហ្សែនផងដែរ។ ប៉ូលិសក្រុងបាងកកជាង ២០% កើតមានជំងឺសួត។ ធនាគារថៃបានប៉ាន់ប្រមាណថា បញ្ហាបំពុលបរិស្ថាននៅទីក្រុងបាងកក ធ្វើឲ្យប្រទេសជាតិខាតបង់ប្រាក់ចំនួន ២,៣ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅក្នុងផ្នែកផលិតកម្ម , ខ្ជះខ្ជាយថាមពល និង ថ្លៃសុខភាព៕
ចុចអាន៖