• 2018-08-17 07:06:29
  • ព័ត៌មាន

អ្នកលក់ឆ្នោតជាតិថៃត្រូវប៉ាន់ខ្លាំង ដោយសារសន្លឹកឆ្នោតលក់អត់ដាច់៣ ត្រូវរង្វាន់ធំ

  • 2018-08-17 07:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លក់​សន្លឹក​ឆ្នោត​ជនជាតិ​ថៃ​ម្នាក់ មាន​ឈ្មោះ​ថា Jarunwan រស់​នៅ​ក្នុង​ខេត្ត Khon Kaen ប្រទេស​ថៃ បាន​ឈ្នះ​ឆ្នោត​រង្វាន់​ធំ កាល​ពី​ព្រហស្បតិ៍ ទី១៦ ខែ​សីហា ឆ្នាំ២០១៨ ម្សិលមិញ​នេះ ដោយសារតែ​សន្លឹក​ឆ្នោត​លក់​អត់​ដាច់ ចំនួន ៣សន្លឹក ដែល​មាន​លេខ​ដូច​គ្នា។

ចំនួន​ទឹក​ប្រាក់​ដែល​ឈ្នះ​បាន​សរុប​ចំនួន ១៨លានបាត ឬ​ស្មើ​នឹង ៥៤០ ០០០ដុល្លារ​អាមេរិក។

បន្ទាប់​ពី​ការ​ប្រកាស​លេខ​ឆ្នោត​ដែល​ឈ្នះ កាល​ពី​រសៀល​ម្សិលមិញ អ្នក​ជិត​ខាង​របស់ Jarunwan បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ពួកគេ​បាន​ឮ​សំឡេង​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង​ចេញ​ពី​ផ្ទះ​លក់​ឆ្នោត​ខាង​លើ។

ជាមួយ​គ្នា​នេះ Jarunwan បាន​ប្រាប់​អ្នក​ជិត​ខាង​ថា ខ្លួន​បាន​ត្រូវ​ឆ្នោត មុន​ពេល​ឡើង​ឡាន និង​បើក​ចេញ​ទៅ​បាត់។ នៅ​ពេល​នោះ អ្នក​ជិត​ខាង​ជឿជាក់​ថា Jarunwan បាន​ធ្វើដំណើរ​ឆ្ពោះ​ទៅ​កាន់​ការិយាល័យ​ឆ្នោត​ជាតិ នៅ​ទីក្រុង​បាងកក ដើម្បី​ទទួល​រង្វាន់​របស់​ពួកគេ៕

ចុច​អាន៖

ប្រភព៖ Coconut ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់