- 2018-08-21 02:24:06
- ព័ត៌មាន
១៧សន្លឹក ប្លុកអ្នកមាន និងអ្នកក្រ រស់នៅខណ្ឌចែកដាច់ពីគ្នា
- 2018-08-21 02:24:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៧សន្លឹក ប្លុកអ្នកមាន និងអ្នកក្រ រស់នៅខណ្ឌចែកដាច់ពីគ្នា
ចន្លោះមិនឃើញ
រូបភាពជាច្រើនសន្លឹកបានបង្ហាញឲ្យឃើញ ការរស់នៅបែងចែកគ្នារវាងប្លុកអ្នកមាន និងអ្នកក្រ នៅជុំវិញពិភពលោក ដែលវាជាទិដ្ឋភាពមួយគួរឲ្យសង្វេគមែនទែន។
អ្នកថតរូប ឈ្មោះ Johnny Miller បានចាប់ផ្ដើមផ្ដិតយកទិដ្ឋភាពទាំងនោះ កាលពី២ឆ្នាំមុន បន្ទាប់ពីបានផ្លាស់ពីអាមេរិក ទៅរស់នៅអាហ្វ្រិកខាងត្បូង ប៉ុន្តែបានពង្រីកការងាររបស់លោកនៅទូទាំងពិភពលោក។
រូបថតថ្មីជាច្រើនសន្លឹកបានបង្ហាញឲ្យឃើញ តំបន់មួយនៅទីក្រុង Mumbai ប្រទេសឥណ្ឌា ដែលជាតំបន់អនាធិបតេយ្យធំបំផុតនៅលើពិភពលោក តាំងនៅក្បែរទីស្នាក់ការកណ្ដាលផ្សារភាគហ៊ុនជាតិ National Stock Exchange ដែលមានចម្ងាយតែពីរបីរយម៉ែត្រពីគ្នាប៉ុណ្ណោះ។
ក្នុងនោះដែរ រូបថតនៅក្នុងរាជធានី Nairobi នៃប្រទេសកេនយ៉ា បង្ហាញឲ្យឃើញតំបន់អនាធិបតេយ្យ ដែលមានមនុស្សរស់នៅ ២,៥លាននាក់ ស្ថិតក្បែរទីលានវាយកូនគោលធំបំផុតមួយទៀតផង។
គោលបំណងរបស់លោក Miller គឺចង់ផ្ដល់នូវទស្សនវិស័យថ្មីមួយលើវិសមភាព និងដើម្បីធ្វើឲ្យមនុស្សដោះស្រាយបញ្ហា ដែលជារឿយៗតែងត្រូវគេមើលរំលង៕
ចុចអាន៖