• 2018-08-24 02:18:48
  • សេដ្ឋកិច្ច

ឌុយបៃ នឹងជះលុយ ២ពាន់លានដុល្លារ សង់ផ្សារទំនើបយក្ស ទំហំប៉ុនតារាងបាល់ទាត់១០០

  • 2018-08-24 02:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​ផ្សារ​ទំនើប​ដែល​ពោរពេញ​ដោយ​បច្ចេកវិទ្យា និង​មាន​ទំហំ​ធំ​សម្បើម​មួយ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ទីក្រុង​ឌុយបៃ នៃ​ប្រទេស​អារ៉ាប់រួម។ ផ្សារ​នេះ​នឹង​ក្លាយ​ជា​កន្លែង​លក់​រាយ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ដែល​មាន​ទំហំ​ប៉ុន​តារាង​បាល់ទាត់​ចំនួន ១០០។

គម្រោង​ផ្សារ​ទំនើប Dubai Square នេះ មាន​តម្លៃ​រហូត​ដល់​ទៅ ២ពាន់​លាន​ដុល្លារ នៅ​ក្នុង​តំបន់​កំពង់ផែ Dubai Creek Harbour ដែល​នឹង​មាន​ទំហំ​ជាង ៧សែន​ម៉ែត្រ​ការ៉េ ពោល​គឺ​ធំ​ជាង​ផ្សារ​ទំនើប Dubai Mall ជាង​២ដង​ឯណោះ។

ជាន់​ផ្ទាល់​ដី​នៃ​ផ្សារ​ទំនើប Dubai Square នឹង​ជា​កន្លែង​រៀបចំ​កម្មវិធី​សម្ដែង , ការ​ប្រគំតន្ត្រី និង ឆាកល្ខោន​ទំនើប​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​មាន​អាហារដ្ឋាន , រោងកុន , សួន​ទឹក , កន្លែង​លេង​កីឡា និង ផ្សារ​ទំនើប​ផង​ដែរ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ CNN ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់