• 2018-08-24 06:10:32
  • ព័ត៌មាន

ថែរក្សាសុខភាពផង! ភ្លៀងនឹងបន្តធ្លាក់នៅទូទាំងប្រទេសនៅប៉ុន្មានថ្ងៃនេះ

  • 2018-08-24 06:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ នឹង​រងសម្ពាធ​ខ្យល់​មូសុង​និរតី​ធ្វើ​ដំណើ​រពី​តំបន់​អាង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​។ យោងតាមសេចក្ដីជូនដំណឹងរបស់​ក្រសួង​ធនធានទឹក គូសបញ្ជាក់ថា លក្ខណៈ​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ស្ថានភាព​៖

  • នៅតំបន់​ខ្ពង់​រាប​ភាគ​ឦសាន និង​បណ្ដា​ខេត្ត​ដែល​ស្ថិតនៅតាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​-វៀតណាម​ អាច​នឹង​បន្ត​មានភ្លៀង​ធ្លាក់​ ក្នុងកម្រិត​ពីរបង្គួរ​ទៅច្រើន​។

  • បណ្ដា​រាជ​ធានី-ខេត្តដទៃទៀត អាច​នឹង​មាន​ភ្លៀងធ្លាក់​តិចទៅ​បង្គួរ។

អាស្រ័យ​ហេតុនេះ សូម​ប្រជាពលរដ្ឋ​ជ្រាប​ជា​ដំណឹង និង​ប្រុង​ប្រយ័ត្ន​ឲ្យបាន​ខ្ពស់​។ ​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម