- 2018-08-30 09:59:58
- ព័ត៌មាន
ថាប្រហិតចែម៉ីទៅល្បីខ្លាំង! អាហារអ្នកបាត់ដំបង ៣មុខទៀតឆ្ងាញ់កប់មាត់មកដល់ភ្នំពេញ
- 2018-08-30 09:59:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថាប្រហិតចែម៉ីទៅល្បីខ្លាំង! អាហារអ្នកបាត់ដំបង ៣មុខទៀតឆ្ងាញ់កប់មាត់មកដល់ភ្នំពេញ
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ប្រហិតចែម៉ីដែលទើបមករាជធានីភ្នំពេញក្ដៅៗកន្លងទៅ តែដឹងទេថា អាហារអ្នកបាត់បង ៣មុខទៀតដូចជា ណែម សង្វាក់ និង សំបកណែម ក៏ល្បីខ្លាំងមិនចាញ់គ្នាដែរ។ កាលមុន បើចង់ញ៉ាំទាំងនេះអី ទាល់តែបានទៅបាត់ដំបង ឬផ្ដាំមិត្តភក្តិបងប្អូនទិញផ្ញើរ តែឥលូវបើឃ្លាននៅភ្នំពេញក៏មានដែរ ហើយឆ្ងាញ់ដូចនៅបាត់ដំបងអ៊ីចឹង។
ចង់ដឹងថាទៅរកញ៉ាំម៉េចបាន សូមតាមដាននៅខាងក្រោម៖
១. សង្វាក់
លោកអ្នកអាចទៅរកនៅផ្ទះបាត់ដំបងបាន ដែលស្ថិតនៅផ្លូវ ៥០៨ បឹងកេងកង២ ជិតសាលាបឹងកេងកង និងមួយកន្លែងទៀត នៅបណ្ដោយផ្លូវមួយចេញពីសាលា IFL។
២. ណែម
មានណែមសាច់ជ្រូក និងសាច់ត្រី អាស្រ័យអ្នកចំណូលចិត្ត បច្ចុប្បន្នណែមអ្នកបាត់ដំបងបានឡើងដល់ភ្នំពេញដែលបានប្រកាសលក់លើបណ្ដាញហ្វេសបុក អាចទាក់ទងតាមលេខនេះ 086 24 04 01 \ 089 34 80 30 ។
៣. សំបកណែម
សំបកណែម ជាអាហារមួយប្រភេទពេញនិយមនៅខេត្តបាត់ដំបង បច្ចុប្បន្នទទួលការកម្ម៉ង់ដឹកដល់ភ្នំពេញ និង បណ្តាខេត្តនានា។ តម្លៃក្នុងមួយឈុត ១០០០០ ៛ (មួយម៉ឺនរៀល) លោកអ្នកអាចចុចនៅទីនេះ ។
ចុងក្រោយគឺប្រហិតចែម៉ី ក៏អាហារដែលល្បីមកពីបាត់ដំបង បច្ចុប្បន្នបានសម្ពោធ ២ទីតាំងនៅភ្នំពេញដែរ មួយនៅផ្សារថ្មី និងមួយទៀតនៅស្តាតអូរឡាំពិក៕