• 2018-09-08 07:11:18
  • ព័ត៌មាន

ការពិតទាំង ១០ ពីប្រទេសជប៉ុន មិនសូវមានអ្នកដឹង

  • 2018-09-08 07:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន គឺ​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ដ៏​សម្បូរ​បែប រួម​ទាំង​ប្រពៃណី​បុរាណ​អាយុ​កាល​រាប់​សតវត្ស និង​ភាព​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ផង​ដែរ ។ តើ​អ្នក​ដឹង​ទេ​ថា ប្រជាជន​ជប៉ុន​មាន​អាយុ​កាល​ជា​មធ្យម ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក?

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពិត​ទាំង ១០ ពី​ប្រទេស​ជប៉ុន មិន​សូវ​មាន​អ្នក​ដឹង៖

#១ នៅ​ក្នុង​ភាសា​ជប៉ុន ពាក្យ​ថា «Japan» គឺ «Nihon» ឬ «Nippon» មានន័យថា «Land of the Rising Sun» (ដែនដី​នៃ​ព្រះអាទិត្យ​រះ)។ គេ​ធ្លាប់​ជឿ​ថា ជប៉ុន ជា​ប្រទេស​ដំបូង​គេ​ដែល​មើល​ឃើញ​ព្រះអាទិត្យ​រះ នៅ​ទិស​ខាង​កើត នា​ពេល​ព្រឹក។

#២ ប្រជាជន​ជប៉ុន​មាន​អាយុ​កាល​វែង​បំផុត​លំដាប់​ទី៣ នៅ​លើ​ពិភពលោក។ អាយុ​ជា​មធ្យម​របស់​មនុស្ស​ប្រុស គឺ ៨១ឆ្នាំ និង ៨៨ឆ្នាំ​សម្រាប់​មនុស្ស​ស្រី។ ជនជាតិ​ជប៉ុន​មាន​អាយុ​ជា​មធ្យម​ច្រើន​ជាង​ជនជាតិ​អាមេរិក ៤ឆ្នាំ។

#៣ ប្រទេស​ជប៉ុន​មាន​កោះ​ជាង ៦ ៨០០កន្លែង។

#៤ នៅ​និទាឃៈ​រដូវ​នីមួយៗ ប្រទេស​ជប៉ុន​មាន​ពិធីបុណ្យ​មួយ ដែល​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​លិង្គ​មនុស្ស​ប្រុស និង​ប្រដាប់​ភេទ​របស់​ស្ត្រី ដែល​មាន​ឈ្មោះ​ថា «Kanamara Matsuri» ឬ«Festival of the Steel Phallus»។

#៥ ២១ភាគរយ​នៃ​ប្រជាជន​ជប៉ុន គឺ​ជា​មនុស្ស​ចាស់ (មាន​អាយុ​លើស​ពី ៦៥ឆ្នាំ) ដែល​ជា​សមាមាត្រ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក។ សព្វថ្ងៃ ជប៉ុន​មាន​មនុស្ស​ចាស់ ច្រើន​ជាង​មនុស្ស​វ័យ​ក្មេង។

#៦ ជនជាតិ​ជប៉ុន​បរិភោគ​ត្រី​ច្រើន​ជាង​មនុស្ស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក ដែល​មាន​ចំនួន​ប្រហែល ១៧លាន​តោន​ក្នុង​មួយ​ឆ្នាំ។ ជប៉ុន គឺ​ជា​ប្រទេស​នាំ​ចូល​អាហារ​សមុទ្រ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ដោយ​មាន​បង្គា​ប្រមាណ​មួយ​ភាគ​បី​នៃ​បរិមាណ​សរុប ស្មើ​នឹង​ប្រហែល ៤លាន​តោន​ក្នុង​មួយ​ឆ្នាំ។

#៧ សៀវភៅ​រឿង​គំនូរជីវចល​ជប៉ុន (Manga) ជាង ២ពាន់​លាន​ក្បាល ត្រូវ​បាន​លក់​ដាច់​ជា​រៀងរាល់​ឆ្នាំ​​នៅ​ក្នុង​ប្រទេស​ជប៉ុន។

#៨ ជនជាតិ​ជប៉ុន​ទទួលទាន​មី​កញ្ចប់ ជាង ៥ពាន់​លាន​កញ្ចប់ ជា​រៀងរាល់​ឆ្នាំ។ ចុងភៅ​ជប៉ុន លោក Momofuku Ando បាន​បង្កើត មី​សាច់​មាន់ «Chicken Ramen» ដំបូង​នៅ​ឆ្នាំ១៩៥៨។

#៩ ស៊ូស៊ី (Sushi) កើត​មាន​តាំង​ពី​សតវត្ស​ទី២។ វា​បាន​ចាប់ផ្ដើម​ចេញ​ពី​វិធី​ដើម្បី​រក្សា​ត្រី​នៅ​ក្នុង​ប្រទេស​ចិន ហើយ​នៅ​ទីបំផុត​បាន​មក​ដល់​ប្រទេស​ជប៉ុន។ វិធីសាស្ត្រ​នៃ​ការ​បរិភោគ​ត្រី​ឆៅ និង​បាយ បាន​ចាប់ផ្ដើម​នៅ​ដើម​សតវត្ស​ទី១៧។ ស៊ូស៊ី មិនមែន​មាន​ន័យ​ថា «ត្រី​ឆៅ» នៅ​ក្នុង​ភាសា​ជប៉ុន​ទេ។ ការ​ពិត​វា​មាន​ន័យ​ថា បាយ​ដែល​មាន​ទឹក​ខ្មេះ ស្ករ និង​អំបិល។ ត្រី​ឆៅ ដែល​ត្រូវ​បាន​គេ​កាត់ និង​បរិភោគ​តែឯង ត្រូវ​បាន​គេ​ហៅ​ថា «Sashimi»។

#១០ ប្រទេស​ជប៉ុន​មាន​ម៉ាស៊ីន​លក់​ឥវ៉ាន់ ប្រហែល ៥,៥លាន​គ្រឿង ហើយ​មាន​នៅ​ស្ទើរ​តែ​គ្រប់​ផ្លូវ។ ម៉ាស៊ីន​ទាំង​នោះ​មាន​លក់ ស្រាបៀ , កាហ្វេ​ក្ដៅ និង ត្រជាក់ , បារី , ស្រា , ស្រោមអនាម័យ , សៀវភៅ​គំនូរជីវចល , Hot Dog , អំពូលភ្លើង , អង្ករ , ក្រដាស​អនាម័យ​ប្រើ​ក្នុង​បង្គន់ , ឆត្រ , នុយ​ត្រី , ស៊ុត​ស្រស់ , ទស្សនាវដ្ដី​សិច និង សូម្បី​តែ​ខោទ្រនាប់​ស្ត្រី​មួយ​ទឹក៕

ចុច​អាន៖

អត្ថបទ៖ សេង ឡុង

មតិយោបល់