• 2018-09-13 11:15:00
  • ព័ត៌មាន

ការ​ផ្សាយ​ពាណិជ្ជកម្ម​អត់​អស់​លុយ​បិទ​ព្រោង​ព្រាត​ពេញ​​ក្រុង​ភ្នំពេញ

  • 2018-09-13 11:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"បិទ​មួយ​សេរី​ ផ្សាយ​មួយ​សេរី​ អត់​អស់​លុយ​ទៀត​"

មិនថា បង្គោល​ភ្លើង បង្គោល​ស្លាក​ចរាចរណ៍ ដើមឈើ ប្រអប់​កុង​ទ័រ​អគ្គិសនី សុទ្ធ​តែ​ស្ទីកគ័រ និង​ក្រដាស​ផ្សព្វ​ផ្សាយ បិទ​គរ​គ្នា​សឹង​តែ​គ្មាន​ចន្លោះ។

នេះ​ជា​វិធី​ផ្សព្វ​ផ្សាយ​ថ្មី​មួយ​កំពុង​ពេញ​និយម​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ច្រើន​ជាង​គេ​គឺ​នៅ​តាម​កែង​វិថី​ ផ្លូវ​បែប​ជា​៤​ ​ភ្លើង​ស្តុប និង​ដើមឈើ។​

​ក្រដាស​ដែល​បិទ​ជាប់​បង្គោល​ភ្លើង និង​ដំជាប់​នៅ​តាម​ដើម​ឈើ​ទាំង​នោះ​ភាគ​ច្រើន​គឺ ​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​លក់​ដី​ថោក​ៗ​​ ទទួល​បញ្ចាំ​ដែល​មាន​ការ​ប្រាក់​ទាប បង្រៀន​តាម​​ផ្ទះ សេវា​ប្រាក់​កម្ចី​មាន​ការ​ប្រាក់​ទាប​ ហើយអ្វី​ដែល​មាន​ច្រើន​​បិទ​គរ​គ្នា​​នោះ​គឺ​ស្ទីក​គ័រ​បូម​លូ។ គ្រប់​ការ​ក្រដាស​ផ្សព្វ​ផ្សាយ​ទាំង​នោះ​សុទ្ធ​តែ​ដាក់​លេខ​ទូរស័ព្ទ​សម្រាប់​ទាក់​ទង​ទាំង​អស់។

តើ​ការ​បិទផ្សាយ​ទាំង​នេះ​ធ្វើ​ឲ្យ​បាត់​បង់​សណ្ដាប់​ធ្នាប់​សាធារណៈ​ និង​ខុស​ច្បាប់​ដែរ​ឬ​ទេ?​​​​​​​

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់