- 2018-09-16 06:40:36
- ព័ត៌មាន
ស្ត្រីម្នាក់ត្រូវកាត់ម្រាមជើង ៥ចោល ក្រោយម៉ាស្សាត្រីនៅប្រទេសថៃ (មានវីដេអូ)
- 2018-09-16 06:40:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីម្នាក់ត្រូវកាត់ម្រាមជើង ៥ចោល ក្រោយម៉ាស្សាត្រីនៅប្រទេសថៃ (មានវីដេអូ)
ចន្លោះមិនឃើញ
ស្ត្រីម្នាក់ដែលបានទៅកម្សាន្តក្នុងប្រទេសថៃ អះអាងថាខ្លួនត្រូវកាត់ម្រាមជើងស្ដាំទាំងប្រាំចោលក្រោយពេលដែលឆ្លងរោគដោយសារម៉ាស្សាត្រីក្នុងប្រទេសថៃ។
អ្នកស្រី Victoria Curthoys មកពីទីក្រុង Perth ប្រទេសអូស្ត្រាលី ឲ្យដឹងថាខ្លួនបានសម្រេចកាត់ម្រាមជើងចោលដោយសារឆ្លងមេរោគស៊ីឆ្អឹងអស់រយៈពេលជិត ១០ឆ្នាំ។ ស្ត្រីបន្ដថា នាងបានឆ្លងបាក់តេរីម្យ៉ាងឈ្មោះ Shewanella ដែលចម្លងមកពីអាងម៉ាស្សាត្រីដែលខ្លួនទៅលេងប្រទេសថៃកាលពីឆ្នាំ ២០១០។ ក្រុមគ្រូពេទ្យ ចំណាយពេលជាងពីរឆ្នាំទើបរកឃើញថានាងបានឆ្លងបាក់តេរីស៊ីឆ្អឹងដ៏កាចសាហាវ។ រយៈពេល ២ឆ្នាំក្រោយមក នាងត្រូវសម្រេចចិត្តកាត់មេជើងចោលដោយសារមេរោគស៊ី។ មិនតែប៉ុណ្ណោះ ៥ឆ្នាំក្រោយមកទៀត នាងក៏ត្រូវកាត់ម្រាមជើងចោលទាំងអស់តែម្ដង។
ទោះយ៉ាងណាក៏ដោយ នេះជាសំណាងល្អដែលអ្នកស្រី Curthoys ត្រូវបានរកឃើញរោគសញ្ញាដោយគ្រូពេទ្យបានប្រាប់ថា បើមិនកាត់ចោលឲ្យបានទាន់ពេលវេលា នោះមេរោគអាចនឹងស៊ីជើងទាំងស្រុង ហើយត្រូវកាត់ជើងចោលតែម្ដង៕
សូមទស្សនាវីដេអូខាងក្រោម ៖