• 2018-09-20 06:30:00
  • ព័ត៌មាន

ដំណឹងល្អ! ថន រតនា និងសិស្សឆ្នើមនិទ្ទេស A ដទៃទៀត អាចទៅបរទេសបាន តាមលក្ខខណ្ឌ​ពិសេសនេះ

  • 2018-09-20 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ប្រកាស​សុំ​ជំនួយ​ផ្គត់ផ្គង់​ការ​សិក្សា​ ក្រុមហ៊ុន​ចិន​១ បាន​បញ្ជាក់​ពី​លក្ខខណ្ឌ​ពិសេស នៃ​ការ​ផ្ដល់​​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​ចិន ដល់ កញ្ញា ថន រតនា សិស្ស​ឆ្នើម​និទ្ទេស A ​លំដាប់​ពិន្ទុ​ខ្ពស់​ជាង​គេ ទូទាំង​ប្រទេស រួម​នឹង​និទ្ទេស A ៤​នាក់​ផ្សេង​ទៀត។

លោក ឌី ចាន់នី អគ្គនាយករង​ ក្រុមហ៊ុនNi Hao China Education Consulting Co.,Ltd បាន​ប្រាប់ Sabay តាម​ទូរសព្ទ​ថា ក្រុមហ៊ុន​នេះ ពិត​ជា​ចង់​ជួយ​ដល់​សិស្ស​ពូកែ ហើយ​មាន​ជីវភាព​ក្រីក្រ ឲ្យ​ទៅ​រៀន​នៅ​សាលា​ល្បី​ លំដាប់​ខ្ពស់ នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

លោក ឌី ចាន់នី បាន​បន្ត​ថា ទាក់ទង​នឹង​អាហារូបករណ៍ មក​ទល់​ពេល​នេះ លោក និង​កញ្ញា ថន រតនា សិស្ស​ឆ្នើម​និទ្ទេស Aទើប​បាន​ទាក់ទង​គ្នា​តាម​រយៈ​សារ​ឆ្លើយឆ្លង ​មុន​នឹង​ណាត់​ជួប​គ្នា​ដើម្បី​ជជែក​លម្អិត។ ចំពោះ​ឈ្មោះ​សកលវិទ្យាល័យ​នៅ​ចិន ក៏​មិន​ទាន់​អាច​បញ្ជាក់​បាន ព្រោះ​បើ​តាម​សារ​ស្នើ​សុំ​ជំនួយ​ពី ថន រតនា បាន​ដាក់​មុខ​ជំនាញ​រៀន​ដល់​ទៅ​ពីរ គឺ​មុខវិជ្ជា​ ពេទ្យ ឬស្ថាបត្យកម្ម។

លោក​បញ្ជាក់​ទៀត​ថា លក្ខណៈ​ពិសេស​អាហារូបករណ៍​នេះ គឺ មាន​៣​ចំណុចៈ

១. និស្សិត​នឹង​មិន​តម្រូវ​ឲ្យ​បង់​ថ្លៃ​សិក្សា​អ្វី​បន្ថែម​ទាំង​អស់ ពាក់ព័ន្ធ​នឹង​អាហារូបករណ៍

២. កន្លែង​ស្នាក់​នៅ​ជា​បន្ទុក​របស់​អ្នក​ផ្ដល់

៣. និស្សិត​នឹង​ទទួល​ប្រាក់​ខែ​ឧបត្ថម្ភ​ប្រចាំ​ខែ។

សូម​ជម្រាប​ថា ប្រសិន​បើ​សិស្ស​និទ្ទេស A ដែល​ចាប់​អារម្មណ៍ សូម​រួសរាន់​ទាក់​ទង​ទៅ​លោក លោក ឌី ចាន់នី តាម​លេខ ០៨១ ៨២ ៧២ ៩២ / ០៩២ ៨២ ៧២ ៩២

អាហារូបករណ៍​ទៅ​សិក្សា​បន្ត​នៅ​ប្រទេស​ចិន​នេះ គឺ​ផ្ដល់​ជូន​សរុប ចំនួន​ ៥កន្លែង​ដល់​សិស្ស​ក្រីក្រ ដោយ​រួម​បញ្ចូល​ ១កន្លែង​សម្រាប់ សិស្ស​ឆ្នើម​និទ្ទេស A កញ្ញា ថន រតនា ដែល​មាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាង​គេ ទូទាំង​ប្រទេស។ នេះ​បើ​តាម​ប្រភព បាន​ប្រាប់​មក​កាន់ Sabay។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់
អត្ថបទពេញនិយម