• 2018-10-11 01:26:25
  • ចរាចរណ៍

ភ្ជុំ​ឆ្នាំ​នេះ​ អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើនជាង​ឆ្នាំ​មុន​

  • 2018-10-11 01:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​បង្ហាញ​ថា​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់ចរាចរណ៍​ក្នុងឱកាស​ពិធី​បុណ្យភ្ជុំ​បិណ្ឌ​រយៈ​ពេល​បី​ថ្ងៃ​កន្លង​ទៅ​​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​ពីរ​នាក់ ក្នុង​ចំណោម​អ្នក​ស្លាប់ទាំង​នោះ​អ្នក​បើក​បរ​ម៉ូតូ​អត់ពាក់​មួក​សុវត្ថិភាព​ស្លាប់​ច្រើន​ជាង​គេ។

របាយការណ៍​របស់​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ ក្រ​សួង​ម​ហាផ្ទៃ​ចេញ​ផ្សាយ​ម្សិល​មិញ បង្ហាញ​ថា​អ្នក​ស្លាប់​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌរយៈបី​ថ្ងៃមាន​ចំនួន២៨​នាក់​ លើ​សឆ្នាំ​មុន​ចំនួន​ពីរ​នាក់។

ប្រ​ភព​ដដែល​ឲ្យ​ដឹង​ថា​អ្នក​ស្លាប់​ចំនួន​​២៣​នាក់ជា​អ្នកធ្វើ​ដំណើរ​ដោយ​ម៉តូ ក្នុង​នោះ​២១​នាក់​មិនពាក់​មួក​សុវត្ថិភាព បី​នាក់​ផ្សេង​ទៀតជា​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ធុន​តូច និង​ពីរ​នាក់​ទៀត​ជាអ្នក​ថ្មើរ​ជើង។

សម្រាប់​អ្ន​ក​រង​បួស​វិញមាន​ចំនួន​៨៥​នាក់​តិច​ជា​ង​ឆ្នាំ​កន្លង​ទៅ​ចំនួន​៥​នាក់។ មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​បើក​លឿន ស្រ​វឹង ប្រ​ជែង និង​មិន​គោរព​សិទ្ធិ​អា​ទិភាព​ជា​ដើម៕

អត្ថបទ៖ ទូច សុខា

មតិយោបល់