• 2018-10-24 02:38:22
  • សេដ្ឋកិច្ច

វៀតណាម កំណត់គោលដៅ GDP កើតឡើង ៦,៨% នៅឆ្នាំ២០១៩

  • 2018-10-24 02:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា វៀតណាម​កំពុង​កំណត់​គោលដៅ​កំណើន​សេដ្ឋកិច្ច ចន្លោះ​ពី ៦,៦% ដល់ ៦,៨% នៅ​ក្នុង​ឆ្នាំ២០១៩។

លោក Nguyen Xuan Phuc

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ​ទៅ​កាន់​រដ្ឋសភា​ជាតិ មេដឹកនាំ​រូប​នេះ​បាន​និយាយ​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​នេះ ទំនង​ជា​នឹង​ឈាន​ដល់​កំណត់ត្រា ១៨ពាន់​លាន​ដុល្លារ។ លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​អាស៊ីអាគ្នេយ៍​នឹង​មាន​គោលបំណង​រក្សា​អត្រា​អតិផរណា ឲ្យ​នៅ​ត្រឹម ៤% សម្រាប់​ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung បាន​សង្កត់​ធ្ងន់​ថា «វៀតណាម នឹង​បន្ត​ពង្រឹង​សេដ្ឋកិច្ច​ម៉ាក្រូ​របស់​ខ្លួន , ទប់​ស្កាត់​អតិផរណា​ឲ្យ​មាន​ស្ថិរភាព​បន្ថែម​ទៀត , លើក​កម្ពស់​ផ្នែក​ពាណិជ្ជកម្ម និង​ជំរុញ​កំណើន​សេដ្ឋកិច្ច»។

ទីក្រុងហូជីមិញ ប្រទេសវៀតណាម

លោក​បាន​បន្ត​ថា កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ ទំនង​ជា​មាន​លើស​ពី ៦,៧% ខណៈ​អតិផរណា​ទំនង​ជា​នៅ​ក្រោម ៤% ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាយករដ្ឋមន្ត្រី​ខាង​លើ បាន​និយាយ​ថា សម្ពាធ​លើ​អត្រា​អតិផរណា​របស់​ប្រទេស​វៀតណាម គឺ​ដោយសារតែ​តម្លៃ​ប្រេងឆៅ និង​អគ្គិសនី ក៏​ដូច​ជា​ការ​អប់រំ និង​សេវា​ថែទាំ​សុខភាព​កើន​ឡើង​ខ្ពស់​ជា​ដើម៕

ចុច​អាន៖

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់