• 2018-10-24 12:03:28
  • ព័ត៌មាន

សាកសព​របស់​មេដឹកនាំ​ពិភពលោក​ទាំង​ ៥​ដែល​ត្រូវ​បាន​ដាក់​តម្កល់​ជា​សាធារណៈ

  • 2018-10-24 12:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើត​ ចាស់​ ឈឺ​ ស្លាប់​ ជា​រឿង​មួយ​ដែល​មនុស្ស​គ្រប់​រូប​មិន​អាច​ចៀស​ផុត​បាន​គ្រាន់​តែ​មុន​និង​ក្រោយ​តែ​ប៉ុណ្ណោះ​។ ចំពោះ​មេដឹកនាំ​វិញ​ក៏​មិន​ខុស​ពី​មនុស្ស​ធម្មតា​ឡើយ​។ មេដឹកនាំ​ខ្លះ​ត្រូវ​បាន​ដាក់​តម្កល់​សព​ជា​បណ្ដោះអាសន្ន​ដើម្បី​ប្រជាជន​របស់​គេ​បាន​ជួប​ជា​លើក​ចុង​ក្រោយ​ សាកសព​មេដឹកនាំ​ខ្លះ​ត្រូវ​បាន​ដាក់​បាន​មួយ​រយៈ​ តែ​ត្រូវ​បាន​យក​ចេញ​វិញ​ដូចជា​ Josep Stalin ជា​ដើម​។ ប៉ុន្តែ​មេដឹកនាំ​ទាំង​៥​នេះ​ត្រូវ​បាន​ដាក់​តម្កល់​ជា​សាធារណៈ​រហូត​ពេល​នេះ​។ មេដឹកនាំ​ទាំង​នោះ​មាន​ដូចជា៖

១. Vladimir Lenin (១៨៧០-១៩២៤)៖ ដាក់​តម្កល់​នៅ​វិមាន​ក្រហម​ (Red Square) ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

២. ហូជីមិញ​ (១៨៩០-១៩៦៩)៖ ដាក់​តម្កល់​នៅ​ស្តូប​ ហូជីមិញ​ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

៣. ម៉ៅសេទុង​(១៨៩៣-១៩៧៦)៖ ដាក់​តម្កល់​នៅ​វិមាន​​Tiananmen​ ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

៤. Kim Il Sung(១៩១២-១៩៩៤)៖ ដាក់​តម្កល់​នៅ​វិមាន​ព្រះអាទិត្យ​ ទីក្រុង​ព្យុងយ៉ាង​ ប្រទេស​កូរ៉េខាងជើង​។

៥. Kim Jong Il(១៩៤១ -២០១១)៖ ដាក់​តម្កល់​នៅ​វិមាន​ព្រះអាទិត្យ​ ទីក្រុង​ព្យុងយ៉ាង​ ប្រទេស​កូរ៉េខាងជើង​៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់