• 2018-10-26 02:53:02
  • សេដ្ឋកិច្ច

​តិចអត់ជឿ? មាន១៤០០ដុល្លារ ទៅលេងប្រទេសជប៉ុន៧ថ្ងៃ ចាយឡើងធូរចិត្ត

  • 2018-10-26 02:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជប៉ុន​ជា​ប្រទេស​បុរាណ​មួយ​ដែល​ទាក់​ទាញ​ទេស​ចរ​ជុំវិញ​ពិភពលោក ស្ទើរ​គ្រប់​រដូវ​ទាំង​៤ រួមមាន​រដូវ​ផ្ការីក​ រដូវ​ក្ដៅ រដូវ​ស្លឹក​ឈើ​ជ្រុះ​ និង​រដូវរងា​។ សម្រាប់​អ្នកទេសចរ​ដែល​ចង់​ទៅលេង​ប្រទេស​មួយ​នេះ ត្រូវ​ពិសា​បាយ​ដូច​ប្រជាជន​នៅ​អាស៊ី​ឯទៀត។

​បើ​និយាយ​ពីតម្លៃ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​ តើ​លោក​អ្នក​ដឹង​ទេ​ថា​ សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ចង់​ទៅ​ដើរ​លេង​នៅ​ប្រទេស​នេះ​​ត្រូវ​ចំណាយ​លើ​អ្វីខ្លះ?

យោង​តាម​សៀវភៅ​ណែនាំ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​​​​​​​ឲ្យ​ដឹង​ថា ​ប្រជាជន​កម្ពុជា​ ២នាក់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ជប៉ុន​១សប្ដាហ៍ ​សម្រាប់​មនុស្ស​ម្នាក់​ប្រាក់​ត្រឹម​ ១៤០០ដុល្លារ។ សូម​អាន​លម្អិត​ខាង​ក្រោម​នេះ៖​​​​

  • សំបុត្រ​យន្តហោះ​សម្រាប់​២នាក់​​​ ១០០០ដុល្លារ​ ​ ឬ ៥០០ដុល្លារ/ម្នាក់

  • ការស្នាក់​នៅ​សម្រាប់​២នាក់​​​ ៧០០ដុល្លារ/១សប្ដាហ៍ ឬ​ ១០០ដុល្លារ/១ថ្ងៃ​

  • ចំណី​អាហារ​សម្រាប់​២នាក់​​​ ៤២០ដុល្លារ/១សប្ដាហ៍ ​

អាហារ​ពេល​ព្រឹក​ ៥ដុល្លារ/ម្នាក់ អាហារ​ពេល​ថ្ងៃ​ ១០០ដុល្លារ/ម្នាក់ ​ អាហារ​ពេល​ល្ងាច​ ១៥ដុល្លារ/ម្នាក់

  • មធ្យោបាយ​ធ្វើដំណើរ​គួរ​ត្រៀម​ប្រមាណ​ ៦០០ដុល្លារ​

​ព្រលាន​យន្តហោះ-​តូក្យូ ២៤ដុល្លារ

រថភ្លើង​ និង​រថភ្លើង​ក្រោម​ដី​ ២ដុល្លារ​

រថភ្លើង​ស៊ីន​កាន​សេន​(តូក្យូ-ក្យូតូ) ១២៧ដុល្លារ

នៅប្រទេសជប៉ុនមានកញ្ចប់​សំបុត្រ​រថភ្លើង​( Japan Raiway Pass) ​សម្រាប់​៧ថ្ងៃ​ គឺ​២៨៦ដុល្លារ និង​១៤ថ្ងៃ គឺ​៤៥៥ដុល្លារ។

សរុបតម្លៃរួមទាំងអស់ សម្រាប់​មនុស្ស២នាក់ចំណាយខ្ទង់ ២ ៧២០ដុល្លារ ឬ ១ ៣៦០ដុល្លារ/ម្នាក់ សម្រាប់ដំណើរកម្សាន្ត ១សប្ហាហ៍៕

​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់