• 2018-10-27 03:34:12
  • ព័ត៌មាន

តិចអត់ដឹង! ទៅលេងវៀតណាម ចាយលុយដុល្លារ អាចទទួលពិន័យ ១ម៉ឺនដុល្លារ

  • 2018-10-27 03:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វៀតណាម បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រាល់​ការ​បង់ប្រាក់​ទាំង​អស់​នៅ​ក្នុង​ប្រទេស ត្រូវ​តែ​ធ្វើ​ឡើង​ជាមួយ​លុយ​ដុង​វៀតណាម ប៉ុន្តែ​ហាង​លក់​ទំនិញ​នៅ​តាម​តំបន់​ទេសចរ​មួយ​ចំនួន នៅ​តែ​បន្ត​បង្ហាញ​តម្លៃ​សេវាកម្ម និង​ទទួល​យក​ការ​ទូទាត់ ជាមួយ​លុយ​ដុល្លារ​បរទេស ដោយ​ប្រឈម​ហានិភ័យ​ផ្នែក​ច្បាប់ ទាំង​អ្នក​លក់ និង​អ្នក​ទិញ។

បើ​យោង​តាម​ច្បាប់​វិសោធនកម្ម​ឆ្នាំ ២០០៥ ចេញ​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភាជាតិ​វៀតណាម បាន​បង្ហាញ​ថា រាល់​ប្រតិបត្តិការ , ការ​បង់​ប្រាក់ , ការ​រាយ​តម្លៃ និង​ការ​ផ្សាយពាណិជ្ជកម្ម ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​ជនជាតិ​វៀតណាម ឬ​បរទេស ត្រូវតែ​ជា​លុយ​ដុង​វៀតណាម។

ទោះ​ជា​យ៉ាង​ណា ការ​លើកលែង​ត្រូវ​បាន​ធ្វើ​ឡើង សម្រាប់​ប្រតិបត្តិការ​ធនាគារ និង​ករណី​ជាក់ស្តែង​ផ្សេង​ទៀត ដែល​ទទួល​បាន​ការ​អនុម័ត​ដោយ​នាយករដ្ឋមន្ត្រី។ អ្នក​ល្មើស​ច្បាប់ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ២០០ ទៅ ២៥០ លាន​ដុង (៨ ៥០០ ដល់ ១០ ៧០០ ដុល្លារ​អាមេរិក)៕

ចុច​អាន៖

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី