- 2018-10-30 04:37:11
- ព័ត៌មាន
ស្រ្តីឥណ្ឌូនេស៊ី ចង់ចូលធ្វើប៉ូលិស ត្រូវធ្វើតេស្តព្រហ្មចារីយ៍
- 2018-10-30 04:37:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រ្តីឥណ្ឌូនេស៊ី ចង់ចូលធ្វើប៉ូលិស ត្រូវធ្វើតេស្តព្រហ្មចារីយ៍
ចន្លោះមិនឃើញ
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីឥណ្ឌូនេស៊ីដែលចង់ចូលបម្រើការជាប៉ូលិស ត្រូវឆ្លងកាត់ការធ្វើតេស្តព្រហ្មចារីហ៍ដោយប្រើម្រាមដៃ២ ជាមុនសិន ដើម្បីបញ្ជាក់ថាពួកគេជាមនុស្សស្រីល្អ។
ការធ្វើតេស្តនេះគឺពាក់ព័ន្ធនឹងការប្រើម្រាមដៃ២ លូកចូលតាមរយៈទ្វារមាសរបស់បេក្ខនារី ដើម្បីកំណត់ថានៅបរិសុទ្ធ ឬអត់។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្របែបនេះត្រូវបានបញ្ជាក់ជាយូរមកហើយថា មិនមានភាពត្រឹមត្រូវច្បាស់លាស់ដែលអាចដឹងពីព្រហ្មចារីរបស់ស្ត្រីឡើយ។
យោងតាមសារព័ត៌មាន ABC News Australia អតីតបេក្ខនារីម្នាក់ មានឈ្មោះថា Zakia បានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សថា នាងបានបរាជ័យក្នុងការធ្វើតេស្ត នៅពេលព្យាយាមចូលបម្រើការប៉ូលិសកាលពីដើមឆ្នាំនេះ។ នាងបានឆ្លងកាត់ការធ្វើតេស្តដែលបានលើកឡើងខាងលើ ហើយអ្វីដែលកាន់តែអាក្រក់នោះគឺ វាមិនត្រូវបានធ្វើឡើងដោយគ្រូពេទ្យឡើយ។
នាង Zakia បានរៀបរាប់ទាំងឈឺចាប់ថា «ពួកគេមិនត្រឹមតែដាក់បញ្ចូលម្រាមដៃមកក្នុងទ្វារមាសរបស់ខ្ញុំទេ ថែមទាំងដាក់ចូលរន្ធគូទរបស់ខ្ញុំទៀត។ ពួកគេបន្តត្រួតពិនិត្យ... វាពិតជាឈឺចាប់ខ្លាំងជាទីបំផុត។ រាល់ពេលខ្ញុំនឹកឃើញវា ខ្ញុំយំ... ខ្ញុំមានអារម្មណ៍ថាមិនចង់រស់នៅទៀតឡើយ»។
យោងតាមអ្នកស្រាវជ្រាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក Andreas Harsono បាននិយាយថា ប៉ូលិសឥណ្ឌូនេស៊ីជឿជាក់ថា សង្គមមិនអាចទទួលយកមន្ត្រីជាស្ត្រី ដែលធ្លាប់ជាអ្នករកស៊ីផ្លូវភេទ ឬធ្លាប់រួមភេទញឹកញាប់នោះទេ៕
ចុចអាន៖