• 2018-10-30 07:33:33
  • ព័ត៌មាន

មន្ត្រីវៀតណាម ស្នើការដាក់ពិន័យធ្ងន់ ចំពោះសិស្សស្រីលក់សេវាកម្មផ្លូវភេទ

  • 2018-10-30 07:33:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រសួង​អប់រំ​យុវជន​វៀតណាម បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស ដោយ​ចែង​ថា សិស្ស​វិទ្យាល័យ និង​សិស្ស​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​កំពុង​រៀន​គរុកោសល្យ ត្រូវ​តែ​បណ្ដេញ​ចេញ​ពី​សាលា ប្រសិន​បើ​រក​ឃើញ​ថា​ពួក​គេ​បាន​លក់​សេវាកម្ម​ផ្លូវ​ភេទ​ជា​លើក​ទី៤ ក្នុង​អំឡុង​កម្មវិធី​សិក្សា​របស់​ពួកគេ។

ស្រ្តីរកស៊ីផ្លូវភេទ ដែលប៉ូលិសឃាត់ខ្លួនបាន នៅក្នុងប្រទេសវៀតណាម

ជា​មួយ​គ្នា​នេះ​ដែរ ការ​រំលោភ​បំពាន​លើក​ទី១ នឹង​ទទួល​ការ​ស្ដី​បន្ទោស ខណៈ​លើក​ទី២ និង​ទី៣ នឹង​ទទួល​ការ​ព្រមាន​ធ្ងន់ធ្ងរ និង​ការ​ព្យួរ​ឈ្មោះ​បណ្ដោះ​អាសន្ន​ពី​សាលា។ នេះ​បើ​យោង​តាម​បទ​បញ្ជា​ដែល​បាន​ស្នើ​ឡើង។

សេចក្ដី​ព្រាង​ច្បាប់​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​នៅ​ខែ​នេះ ដើម្បី​ស្វាគមន៍​មតិ​យោបល់​ជា​សាធារណៈ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី២៦ វិច្ឆិកា។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ឯកសារ​នោះ​ត្រូវ​បាន​ដក​ចេញ​ពី​គេហទំព័រ​វិញ បន្ទាប់​ពី​រក​ឃើញ «ភាព​មិន​សម​ហេតុផល» នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នោះ ខណៈ​វា​មាន​​កំហុស​ឆ្គង​ ព្រោះ​ឯកសារ​ដែល​បាន​បញ្ចូល​នៅ​លើ​គេហទំព័រ មិនមែន​ជា​កំណែ​ចុង​ក្រោយ​បង្អស់៕

ចុច​អាន៖

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់