• 2018-12-14 03:40:39
  • ព័ត៌មាន

ម៉ាស់បិតមុខរូប គីម ជុងអ៊ុន លក់ដាច់ខ្លាំងនៅកូរ៉េខាងត្បូង តែបង្កភាពចម្រូងចម្រាសក៏ខ្លាំង

  • 2018-12-14 03:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​សំលៀកបំពាក់ និង​គ្រឿង​សំអាង​របស់​ប្រទេស​កូរ៉េខាងត្បូង​មួយ បាន​បង្ក​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ការ​លក់​ម៉ាស់​បិត​មុខ​មាន​រូប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន។

ក្រុមហ៊ុន​ខាង​លើ​អះអាង​ថា ពួកគេ​បាន​លក់​ម៉ាស់​នេះ​ដាច់​ជាង ២៥ ០០០ កញ្ចប់ តាំង​ពី​ខែ​មិថុនា​មក​ម្ល៉េះ។ ទោះ​បី​ជា​យ៉ាង​ណា ហាង​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ជា​ច្រើន បាន​បញ្ឈប់​ការ​លក់ ចំ​ពេល​ដែល​សាធារណជន​ផ្ទុះ​ការ​​ប្រតិកម្ម និង​ព្រួយបារម្ភ​លើ​ភាព​ស្រប​ច្បាស់​នៃ​ម៉ាស់​នេះ។

គួរ​ឲ្យ​ដឹង​ថា មេដឹកនាំ​កូរ៉េខាងជើង និង​របប​ផ្ដាច់ការ​របស់​លោក ត្រូវ​បាន​រិះគន់​ដោយ​អង្គការ​សហប្រជាជាតិ ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ។ ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​វិញ វា​ជា​រឿង​ខុស​ច្បាប់​ក្នុង​ការ​និយាយ​ពី​រដ្ឋាភិបាល​កូរ៉េខាងជើង ទោះ​បី​ជា​ច្បាប់​នេះ​កម្រ​ត្រូវ​បាន​អនុវត្ត​ក៏​ដោយ៕

ចុច​អាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់