• 2018-12-17 02:50:38
  • ព័ត៌មាន

សំណាងណាស់! ជីករកឃើញត្បូងពេជ្រ ទំហំប៉ុនពងមាន់ សរុប៥៥២ការ៉ាត់

  • 2018-12-17 02:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បូង​ពេជ្រ​ពណ៌​លឿង​ទំហំ ៥៥២ការ៉ាត់ ធំ​បំផុត​នៅ​អាមេរិក​ខាងជើង ទើប​តែ​ត្រូវ​បាន​គេ​រក​ឃើញ នៅ​ឯ​អណ្ដូង​រ៉ែ Diavik Diamond Mine ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង Yellowknife ប្រទេស​កាណាដា ដែល​វា​អាច​នឹង​លក់​បាន​តម្លៃ​រាប់​លាន​ដុល្លារ​ឯណោះ។

អណ្ដូង​រ៉ែ Diavik Diamond Mine

ត្បូង​ពេជ្រ​ទំហំ​ប៉ុន​ពង​មាន់​នេះ មិន​ត្រឹមតែ​ធំ​ឡើយ ថែម​ទាំង​ស្រស់​ស្អាត និង​ប្លែក​ខុស​ពី​ត្បូង​ពេជ្រ​ដទៃ​ទៀត​ផង។ លោក Kyle Washington ប្រធាន​ក្រុមហ៊ុន​រ៉ែ Dominion Diamond Mines បាន​និយាយ​ថា «អណ្ដូង​រ៉ែ Diavik បាន​ផលិត​ត្បូងពេជ្រ​ស្រស់​ស្អាត​បំផុត​មួយ​ចំនួន​នៅ​លើ​ពិភពលោក ហើយ​ត្បូង​ពេជ្រ​នេះ​នឹង​ស្ថិត​នៅ​លំដាប់​កំពូល»។

គួរ​ឲ្យ​ដឹង​ថា អណ្ដូង​រ៉ែ Diavik ក៏​ជា​អ្នក​រក​ឃើញ​ត្បូង​ពេជ្រ​ដែល​ជាប់​កំណត់ត្រា​ចាស់ ធំ​បំផុត​នៅ​អាមេរិក​ខាង​ជើង មាន​ឈ្មោះ​ថា «Diavik Foxfire» ផង​ដែរ កាល​ពី​ឆ្នាំ២០១៥ ដោយ​មាន​ទំហំ​សរុប ១៨៧,៧ការ៉ាត់៕

ចុច​អាន៖

ប្រភព៖ The Sun ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទពេញនិយម