• 2018-12-20 03:22:45
  • សេដ្ឋកិច្ច

បាងកក នឹងដំឡើងថ្លៃសេវាកម្មរថយន្តក្រុង ជាលើកដំបូងក្នុងឆ្នាំ២០១៩

  • 2018-12-20 03:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ផ្នែក​ដឹក​ជញ្ជូន​នៃ​ប្រទេស​ថៃ បាន​អនុម័ត​ការ​ដំឡើង​ថ្លៃ​សេវាកម្ម​រថយន្ត​ក្រុង យ៉ាង​ហោច​ណាស់ ១បាត ចាប់ផ្តើម​ពី​ខែ​ក្រោយ។

យោង​តាម​លោក Peraphon Thawornsupacharoen អគ្គនាយក​នៃ​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​របស់​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ថ្លៃ​សេវាកម្ម​ធ្វើដំណើរ​ថ្មី​សម្រាប់​រថយន្ត​ក្រុង​សាធារណៈ និង​ឯកជន នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០១៩។

រថយន្ត​ក្រុង​ឯកជន​ដែល​គ្មាន​ម៉ាស៊ីន​ត្រជាក់ នឹង​ឡើង​ថ្លៃ​ពី ៩បាត ទៅ ១០បាត ខណៈ​ពេល​ដែល​រថយន្ត​ក្រុង Bangkok Mass Transit Authority អាច​ដំឡើង​ពី ៦,៥បាត ទៅ ១០បាត​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ រថយន្ត​ក្រុង​ដែល​មាន​ម៉ាស៊ីន​ត្រជាក់ នឹង​ឡើង​ថ្លៃ​ចន្លោះ ១២បាត និង ២៤បាត។

ចំណែក​ឯ​រថយន្ត​ក្រុង NGV ថ្មី នឹង​ត្រូវ​ដំឡើង​តម្លៃ​ពី ១១បាត និង ២៣បាត ដល់ ១៥បាត និង ២៥បាត​វិញ ក្នុង​លក្ខខណ្ឌ​ដែល​ពួកគេ​មាន​បំពាក់​ជាមួយ​ឧបករណ៍ GPS, កាមេរ៉ា​សុវត្ថិភាព និង​ម៉ាស៊ីន​សំបុត្រ​អេឡិចត្រូនិច៕

ចុច​អាន៖

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី