- 2018-12-20 04:47:04
- ព័ត៌មាន
៣វិធីងាយៗ ដោះស្រាយបញ្ហារ៉ូតជាប់គាំងដូចបកចេក
- 2018-12-20 04:47:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣វិធីងាយៗ ដោះស្រាយបញ្ហារ៉ូតជាប់គាំងដូចបកចេក
ចន្លោះមិនឃើញ
ខ្សែរ៉ូតគឺជារបស់ដ៏ចាំបាច់មួយសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗដែលគ្រប់គ្នាតែងមើលរំលងមិនថាខោ, អាវក្រៅ ឬកាបូបនោះទេ។ ប៉ុន្តែមានពេលខ្លះវាក៏អាចជារឿងដែលសាំញាំ និងគួរឲ្យធុញទ្រាន់បំផុតនៅពេលដែលរ៉ូតជាប់គាំងមិនអាចដោះស្រាយបាន ជាហេតុធ្វើឲ្យអ្នកសម្រេចបោះចោលរបស់ណាមួយទាំងសោកស្ដាយ។
ឥឡូវនេះយើងនឹងបង្ហាញ ៣វិធីងាយៗ ដោះស្រាយបញ្ហារ៉ូតជាប់គាំងដូចបកចេក ៖
១. បណ្ដូលខ្មៅដៃ
ជាតិធ្យូងនៅក្នុងបណ្ដូលខ្មៅដៃ ត្រូវបានទទួលស្គាល់ថាជាសារធាតុស្ងួតដែលធ្វើឲ្យរំអិល ជាហេតុធ្វើឲ្យយើងងាយស្រួលក្នុងការសរសេរឬលុបអក្សរ។ ដូច្នេះប្រសិនបើអ្នកមានរ៉ូតដែលជាប់គាំង អ្នកអាចដោះស្រាយបានដោយគ្រាន់តែយកខ្មៅដៃមកគូសពីលើកន្លែងដែលជាប់គាំងទាំងមុខ និងក្រោយនៃធ្មេញរ៉ូត រួចទាញរ៉ូតសន្សឹមៗរហូតដល់លែងជាប់គាំង។
២. ដុំសាប៊ូ
ដូចទៅនឹងបណ្ដូលខ្មៅដៃដែរ ដុំសាប៊ូក៏អាចប្រើប្រាស់ជាសារធាតុរំអិលដើម្បីបន្ធូរភាពតឹងរវាងធ្មេញនៃខ្សែរ៉ូតផងដែរ។ អ្នកគ្រាន់តែមានដុំសាប៊ូមួយ រួចយកវាមកត្រដុសរវាងធ្មេញខ្សែរ៉ូតទាំងមុខ និងក្រោយហើយរ៉ូតវាសន្សឹមៗ។ ប៉ុន្តែអ្នកត្រូវប្រាកដថាកម្ទេចដុំសាប៊ូធ្លាក់ចូលទៅក្នុងចន្លោះធ្មេញខ្សែរ៉ូតដើម្បីឲ្យវាជួយបង្កើនភាពរអិល។
៣. ទឹកបាញ់កញ្ចក់
ទឹកបាញ់កញ្ចក់មិនត្រឹមតែអាចសម្អាតកញ្ចក់ក្នុងផ្ទះរបស់អ្នកបានល្អនោះទេ ប៉ុន្តែវាក៏អាចត្រូវបានប្រើសម្រាប់ដោះស្រាយបញ្ហាខ្សែរ៉ូតជាប់គាំងផងដែរ។ អ្នកអាចធ្វើវាបានដោយគ្រាន់តែបាញ់ទឹកបាញ់កញ្ចក់ម្ដងទៅលើខ្សែរ៉ូតដែលជាប់គាំង រួចទុកមួយសន្ទុះដើម្បីឲ្យទឹកជ្រាបចូលធ្មេញរ៉ូត។ បន្ទាប់មកទាញរ៉ូតចុះឡើងសន្សឹមៗ នោះវានឹងលែងជាប់គាំងតែម្ដង៕