- 2018-12-22 04:50:11
- សេដ្ឋកិច្ច
គម្រោងព្រៃឈើរាងរង្វង់ដូចចិញ្ចៀនដ៏អស្ចារ្យរបស់ជប៉ុន បង្អួតសម្រស់ក្រោយដាំដុះកន្លះសតវត្ស
- 2018-12-22 04:50:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងព្រៃឈើរាងរង្វង់ដូចចិញ្ចៀនដ៏អស្ចារ្យរបស់ជប៉ុន បង្អួតសម្រស់ក្រោយដាំដុះកន្លះសតវត្ស
ចន្លោះមិនឃើញ
រូបភាពដ៏ស្រស់ស្អាតគួរឲ្យភ្ញាក់ផ្អើល នៅពេលដែលយើងទស្សនាទិដ្ឋភាពពីលើលំហនៃព្រៃឈើក្នុងប្រទេសជប៉ុន ដែលមានរូបរាងប្រៀបបីដូចជារង្វង់ដូចចិញ្ចៀន១០ស្រទាប់ នឹងធ្វើឲ្យអ្នកស្ងើចសរសើរប្រទេសនេះ ដែលពូកែខាងច្នៃបង្កើត វត្ថុ និង ធម្មជាតិនានាទៅតាមបែបបទសិល្បៈ។ ឧទ្យានធម្មជាតិនេះ គឺជាគម្រោង "ពិសោធន៍ព្រៃឈើ" របស់ជប៉ុន ដែលគ្រាប់តាត្រៅត្រូវបានដាំដុះតាំងពីឆ្នាំ ១៩៧៣ ក្នុងគោលបំណងសិក្សាអំពីគម្លាតដើមឈើ។ ជាការសិក្សាមួយដោយដាំដើមឈើទាំងនោះ១០ស្រទាប់ ធ្វើយ៉ាងណាឲ្យវាលូតលាស់ដេញពីតូចទៅធំ។
តាត្រៅជាពពួកអំបូរស្រល់ វាជាប្រភេទដើមឈើធំ អាចមានកម្ពស់រហូតដល់ទៅ៦០ម៉ែត្រ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទរបស់ប្រទេសជប៉ុនបានឲ្យដឹងថា ពីចំណុចកណ្តាលនៃដើមឈើ ទៅស្រទាប់ខាងក្រៅមានកម្ពស់ខុសគ្នាប្រមាណ៥ម៉ែត្រ។
ការដាំដើមតាត្រៅនៅចំណុចកណ្តាលមានតង់ស៊ីតេក្រាស់ញឹកជាងស្រទាប់ខាងក្រៅ ដូច្នេះនៅចំណុចដែលដើមឈើដុះប្រជ្រៀតគ្នាច្រើន ការលូតលាស់មានភាពយឺតយ៉ាវជាងស្រទាប់ខាងក្រៅដែលស្រលះ ជាលទ្ធផលនៃការពិសោធន៍ទើបធ្វើឲ្យដើមឈើទាំងនេះលូតលាស់ដេញដូចកាំជណ្តើរពីទាបទៅខ្ពស់ បង្កើតសម្រស់ស្អាតប្លែកមិនធម្មតា។
គេជឿថាតំបន់នីឈីណាន (Nichinan) នៃព្រៃតាត្រៅស្ថិតនៅភាគខាងត្បូងនៃប្រជុំកោះប្រទេសជប៉ុននឹងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅពេលខាងមុខ៕