- 2018-12-24 10:23:38
- សេដ្ឋកិច្ច
តិចអត់ជឿ? ជះលុយ ២៥ដុល្លារ ដើរលេងនៅកំពត-កែប បាន២ថ្ងៃ សប្បាយចាប់មិនឈ្នះ(មានវីដេអូ)
- 2018-12-24 10:23:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ជឿ? ជះលុយ ២៥ដុល្លារ ដើរលេងនៅកំពត-កែប បាន២ថ្ងៃ សប្បាយចាប់មិនឈ្នះ(មានវីដេអូ)
ចន្លោះមិនឃើញ
ថ្ងៃនេះ Sabay សូមលើកយកដំណើរកម្សាន្តរបស់យុវជនមួយក្រុម ដែលពួកគេបានទៅលេងតំបន់ទេសចរណ៍ជាច្រើនកន្លែងខេត្តកំពត-កែប រយៈពេលខ្លី ពោលគឺ១យប់ ២ថ្ងៃ។ អ្វីដែលពិសេសនោះក្នុងដំណើរកម្សាន្តជាក្រុមនេះ ម្នាក់ៗចំណាយត្រឹមតែ ២៥ដុល្លារប៉ុណ្ណោះ តែញ៉ាំអាហារឆ្ងាញ់ៗ បបូរហូរហៀរ និងពោលពេញដោយក្ដីរីករាយ សាមគ្គី និងការចងចាំមិនអាចបំភ្លេចបាន។ ដើម្បីជាការចែករំលែកពិសោធន៍ កញ្ញា លីកា ដែលជាអ្នករៀបចំដំណើរកម្សាន្ត បានបង្ហាញការចំណាយប្រព្រឹត្តទៅដូចខាងក្រោម៖
ក្រុម៖ មានគ្នាសរុប ១៦នាក់ មានថវិកាសរុប ៤២៥ដុល្លារ
មធ្យោបាយធ្វើដំណើរ៖ ជួលឡាន តម្លៃសរុប ១២០ដុល្លារ (តម្លៃស្គាល់គ្នា)
កន្លែងស្នាក់នៅ៖ គេងផ្ទះសំណាក់នៅកែប ឈ្មោះថា Kep Seaside ចំនួន ៤បន្ទប់ ដោយ១បន្ទប់ ១៥ដុល្លារ
អាហារជាក្រុម ៖
អាហារសម្រន់ ៤៣ ដុល្លារ
ពេលថ្ងៃ ២ពេល ២៣ដុល្លារ
ពេលល្ងាច BBQ ១ពេល ១០២ដុល្លារ (បញ្ជាក់ ដើម្បីចំណាយអស់តិច លោកអ្នកគួរទិញបន្លែ និងសាច់ទុក និងដាក់ធុងមានទឹកកកជាស្រេច)
ថ្ងៃទី១ ទៅញាំបាយថ្ងៃត្រង់នៅកំពត សម្រាកលេងកម្សាន្តនៅរមណីយដ្ឋានទឹកឈូ ជួលកន្លែងអស់ ២៥០០០រៀល
បន្ទាប់មកចេញដំណើរទៅឧទ្យានដងព្រែក
ចូលរុករុលផ្សារក្ដាមខេត្តកែប និងទិញគ្រឿងសមុទ្រ
ទៅមើលថ្ងៃលិច ញ៉ាំBBQ អាហារពេលល្ងាច មាត់សមុទ្រនៅកែប
ថ្ងៃទី២ បកទៅកំពតវិញ ទៅលេងភ្នំកំពង់ត្រាច និងថតរូបស្អាតៗ ផ្លូវរថភ្លើង ទៅភ្លក់នំបញ្ចុកទឹកម្ហេច ១ចាន ៣០០០រៀល និងអាហារឆ្ងាញ់ៗជាច្រើនទៀត រួចហើយត្រឡប់ទៅភ្នំពេញ។
ប៉ុន្តែបើប្រិយមិត្តចង់ដឹងទិដ្ឋភាព និងបរិយាការរបស់ដំណើរកម្សាន្តក្រុមនេះ រីករាយយ៉ាងណា សូមទស្សនាវីដេអូលម្អិតបន្ថែម៖