• 2019-01-24 02:25:21
  • ព័ត៌មាន

ដូណាល់ត្រាំ ត្រូវគេចោទប្រកាន់ថាកែកុនរូបថតដើម្បីឲ្យមើលឃើញរាងស្គមជាងមុន

  • 2019-01-24 02:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​ទី ៤៥​លោក​ដូណាល់ ត្រាំ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​កែកុន​រូបភាព​របស់​ខ្លួន​ដើម្បី​ឲ្យ​មើល​ទៅ​ឃើញ​រាង​ស្គម​ជាង​មុន។

រូប​ថត​មួយ​ចំនួន​ដែល​បញ្ចេញ​ដោយ​គេហទំព័រ Gizmodo បាន​បង្ហាញ​ពី​ប្រធានាធិបតី​មាន​រាង​ស្គម និង​ស្អាត​ជាង​រូប​ភាព​ដើម។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​នាំ​គ្នា​បង្ហាញ​ពី​ចំណុច​កែ​កុន​ជា​ច្រើន​របស់​រូបថត​ប្រធានាធិបតី​រូប​នេះ។ នៅ​ក្នុង​រូប​ភាព​ទាំង​នេះ គេ​ឃើញ​សក់​របស់​លោក​មាន​របៀប​រាប​រយ​ជាង​មុន ខណៈ​ពេល​ដែល​ថ្ពាល់ និង​ចង្កា​របស់​លោក ត្រូវ​បាន​បង្រួញ​ចូល​គ្នា​ដើម្បី​កុំ​ឲ្យ​មើល​ឃើញ​ធាត់​ពេក។

គួរ​ឲ្យ​ដឹង​ថា លោក​ដូណាល់ ត្រាំ​តែង​តែ​អះអាង​ថា​កម្លាំង និង​ថាមពល​របស់​លោក​គឺ​ជា​ទ្រព្យ​សកម្ម​ដ៏​អស្ចារ្យ​បំផុត ហើយ​ជា​រឿយ​ៗ​អួត​អំពី​សុខភាព​ដ៏​ល្អ​ដោយ​សារ​ហ្សែន​របស់​លោក៕

ចុចអាន ៖

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម