• 2019-01-24 07:29:02
  • ព័ត៌មាន

សត្វកវែងដ៏ក្លាហាន អាចគេចផុតពីចង្កូមហ្វូងតោ ដែលព្យាយាមធ្វើស៊ីវាជាង៤ម៉ោង (មានវីដេអូ)

  • 2019-01-24 07:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ.ក​វែង​ដ៏​ក្លាហាន​មួយ​ក្បាល​អាច​គេច​ផុត​ពី​ចង្កូម​ហ្វូង​តោ ដែល​ព្យាយាម​ព័ទ្ធ​ស៊ី​វា​អស់​រយៈពេល​ជាង ៤ម៉ោង ហើយ​ថែម​ទាំង​បាន​ហក់​តោង​ខាំ.ក​របស់​វា​ថែម​ទៀត​ផង។

សត្វ​តោ​ដ៏​ធំ​សរុប​៦ក្បាល បាន​នាំ​គ្នា​ព័ទ្ធ​ស្ទាក់​ខាំ​សត្វ.ក​វែង​មួយ​ក្បាល​នោះ នៅ​ក្នុង​តំបន់​អភិរក្ស​ធម្មជាតិ Klaserie Private Nature Reserve របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដោយ​សត្វ​តោ​២ក្បាល​បាន​ហក់​តោង​ខាំ.ក ហើយ​សល់​ប៉ុន្មាន​ទៀត​នាំ​គ្នា​ខាំ​ជើង។

បើ​ទោះ​បី​ជា​ត្រូវ​ហ្វូង​តោ​ព័ទ្ធ និង​ខាំ​បណ្ដាល​ឲ្យ​រង​របួស​ក្តី ប៉ុន្តែ​សត្វ.ក​វែង​ដ៏​អង់អាច បាន​ព្យាយាម​ធាក់​សត្វ​តោ​ទាំង​នោះ​វិញ រហូត​ធ្វើ​ឲ្យ​ពួក​វា​បោះបង់ និង​រត់​គេច​ខ្លួន​តែ​ម្ដង។ ឈុត​ឆាក​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ ត្រូវ​បាន​ថត​ដោយ​មគ្គទេសក៍​ទេសចរណ៍ ឈ្មោះ Emily Whiting ហើយ​នាង​បាន​និយាយ​ថា «មិន​ធ្លាប់​ឃើញ​បែប​នេះ​ទេ​ពី​មុន​មក»៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់