• 2019-02-03 02:24:48
  • សេដ្ឋកិច្ច

ពិបាក​នឹក​រក concept ថត​រូប? មក​មើល​ style រូបថត​ពិសេស​អស្ចារ្យ​នៃ​​​គូស្នេហ៍​ដើរ​ជុំវិញ​ពិភពលោក

  • 2019-02-03 02:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​ ដែល​​គូ​ស្នេហ៍​១​គូ​នេះ​ មាន​ follwers នៅ​លើ Instagram ដល់​ទៅ​ ៤,៨ លាន​នាក់។

គូ​ស្នេហ៍​ គឺ​លោក Jack Morris មក​ពី​ចក្រភព​អង់គ្លេស មាន​គណនី​ Instagram មាន​ឈ្មោះ​ថា aka @doyoutravel មាន​អ្នក follow ជាង​ ២,៨ លាន​នាក់ និង នាង Lauren Bullen មកពី​ប្រទេស​អូស្ត្រាលី​​ គណនី​ឈ្មោះ aka gypsea_lust ដែល​មាន​ followers ជាង​២​លាន​នាក់។

មូលហេតុ​ដែល​គណនី​របស់​ពួកគេ​មាន​ followers ខ្ទង់​លាន​យ៉ាង​នេះ​គឺ​ដោយសារ​តែ​​​ភាព​ប៉ិនប្រសព្វ​របស់​ពួកគេ​នៅ​ក្នុង​ការ​​ផ្សព្វផ្សាយ​​វិស័យ​ទេសចរណ៍ តាមរយៈ​រូបថត​កម្រិត​អាជីព និង ចំនួន​អ្នក shares យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។

នៅ​ពេល​ឃើញ​ពួកគេ​ទាំង​២​នាក់​នៅ​ក្នុង​រូប នោះ​បាន​ន័យ​ថា​ពួកគេ​ប្រើ​ជើង​កាមេរ៉ា និង កំណត់​​វិនាទី​ឲ្យ​វា​ថត​ខ្លួន​ឯង។

Dailymail ធ្លាប់​បាន​ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៧​​ ដែល​កាលណោះ​ចំនួន followers របស់ bloggers ទាំង​​២​នាក់​នេះ​​សរុប​​ ៤,៥ លាន​នាក់​នៅ​ឡើយ ប៉ុន្តែ Morris បង្ហោះ​រូប​ម្តងៗ អាច​រក​​ចំណូល​​​បាន​ប្រមាណ ៩ ០០០ ដុល្លារ ខណៈ​ដែល Bullen បង្ហោះ​ម្តង​បាន ៧ ៥០០ ដុល្លារ។

គូ​ស្នេហ៍​វ័យ​ក្មេង​ទាំង​២​នាក់​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​ថតរូប​ផ្សព្វផ្សាយ​ឲ្យ​យីហោ​លំដាប់​អន្តរជាតិ និង ដើម្បី promote ទីតាំង​ទេសចរណ៍។ ​​

លោក Morris បាន​និយាយ​ថា លោក​នឹង​មិន​បង្ហោះ​រូប​​ឡើយ បើ​ក្រុមហ៊ុន​ឲ្យ​ក្រោម ៣ ០០០ ដុល្លារ​ក្នុង​ការ​បង្ហោះ​រូប​១​សន្លឹក។

ផ្សព្វផ្សាយ​ឲ្យ​យីហោ​លំដាប់​អន្តរជាតិ bloggers ទាំង​អាច​ទាមទារ​កម្រៃ​ខ្ពស់​មិន​នឹក​ស្មាន។ ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​ធ្លាប់​ចំណាយ ៣៥ ០០០ ដុល្លារ ឲ្យ Morris សម្រាប់​ការ​ថត​២​ថ្ងៃ និង បង្ហោះ​រូប ៥ សន្លឹក​នៅ​លើ​ Instagram៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី