• 2019-02-10 08:27:09
  • សេដ្ឋកិច្ច

ទស្សនា​រូបថត​អាជីព​កម្រិត​ពិភពលោក​​​ទាំង​នេះ​​អ្នក​​នឹង​ដឹង​ថា​​ហេតុ​អ្វី​បាន​ជា​វា​អាច​ទាក់ទាញ​ចិត្ត​​ចៅក្រម​​បាន

  • 2019-02-10 08:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​អ្នក​ចង់ដឹង​ថា​ហេតុ​អ្វី​បាន​ជា​រូបថត​ទាំង​នោះ​ទាក់ទាញ​ចិត្ត​​ចៅក្រម​ដើម្បី​ជាប់ shortlist ក្នុង​ការ​ប្រលង​ប្រជែង​ស្នាដៃ​ថតរូប​កម្រិត​អាជីព​បាន សូម​អូស​ទៅ​មើល​រូប​ខាង​ក្រោម​ដោយ​ផ្ចិត​ផ្ចង់។

​រូប​ថត​ដែល​​ជាប់ shortlist ក្នុង​ការ​ប្រលង​ប្រជែង​ស្នាដៃ​ "ពានរង្វាន់​ថតរូប​ពិភពលោក​របស់ Sony ឆ្នាំ​២០១៩" បាន​ប្រកាស​ហើយ។ រូប​ទាំង​នោះ​រាប់​តាំង​ពី​ការ​ថត​រូប​មនុស្ស​​ដ៏​លេច​ធ្លោ ទេសភាព​ដ៏​មាន​មន្តស្នេហ៍ និង រូប​​ជីវិត​សត្វ​​ព្រៃ​ដ៏​រស់​រវើក។

ឆ្នាំ​នេះ​រូបថត​ពី​សិល្បករ​ថតរូប​ជាង ៣២៦ ០០០ នាក់​ពី​ជុំវិញ​ពិភពលោក ត្រូវ​បាន​​ដាក់​ប្រកួត​ប្រជែង ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន។ ប៉ុន្តែ​ឆ្លង​កាត់​ការ​វិវាគ​យ៉ាង​ម៉ត់ចត់ មាន​តែ​ប៉ុន្មាន​រូប​ខាង​ក្រោម​នេះ​ប៉ុណ្ណោះ​ដែល​អាច​​ទាក់ទាញ​ចិត្ត​​ចៅក្រម​ដើម្បី​ជាប់ shortlist ឈាន​ទៅ​ប្រជែង​ជា​ស្នាដៃ​រូបថត​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់​ពិភពលោក​ដែល​រៀបចំ​ដោយ​ Sony។

ប្រសិន​បើ​អ្នក​មាន​ជម្រើស​១​ក្នុង​ចំណោម​រូប​ទាំង​នេះ តើ​រូប​ណា​មួយ​ដែល​អ្នក​គិត​ថា​ស្អាត​បំផុត​ក្នុង​ចិត្ត​អ្នក?

Nadia Aly មក​ពី​សហរដ្ឋ​អាមេរិច​បាន​និយាយ​ថា​នាង​បាន​យក​រូប​នេះ​នៅ​នៅ​អង់តាក់ទិក​កាល​ពី​ខែ​តុលា។
អ្នក​ថតរូប​ជនជាតិ​កាណាដា​ឈ្មោះ Sandi Little បាន​និយាយ​ថា​នាង​បាន​ចូលរួម​ព្រឹត្តិការណ៍​​ទស្សនា​ឥន្ទ្រី​ Nova Scotia រួម​ជាមួយ​អ្នក​ថតរូប​ជា​ច្រើន​នាក់​ទៀត។
Lifeng Chen មក​ពី​ប្រទេស​ចិន​បាន​ថតរូប​អំឡុង​ពិធី​គោរពបូជា​តាម​បែប​​ព្រះពុទ្ធ​សាសនា​ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​ឡើង​ភ្នំ​នៅ​ខេត្ត​ស៊ីឈួន។
Akhlas Uddin បាន​​ថត​រូប​នៅ​ស្ថានីយ​រថភ្លើង Tongi នៅ​ប្រទេស​បង់ក្លាដេស
លោក Greg Lecoeur មក​ពី​ប្រទេស​បារាំង​ថត​រូប​ជិត​បំផុត​របស់​សត្វ​ឆ្មា​ទឹក​នៅ​ក្នុង​ឆ្នេរសមុទ្រNorthumberland ក្នុង​ប្រទេស​អង់គ្លេស។
លោក Arnaud Guillard មក​ពី​ប្រទេស​បារាំង​បាន​ថត​រូប​ភាព​នេះ​ក្នុង​អំឡុង​ពេល​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស
Poramin Kanyakool អ្នក​ថតរូប​ជនជាតិ​ថៃ​បាន​បាឡុង​នេះ​នៅ​អំឡុង​ពេល​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ទួរគី
Dikpal Thapa ថត​រូប​អ្នក​ស្រុក​នេប៉ាល់​រក​ឃ្មុំ​នៅ​លើ​ភ្នំ​ហិមាល័យ
Roslan Nasir មក​ពី​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា​នាង​បាន​ថត​រូប​ភ្នំ​ភ្លើង​នេះ​នៅ​ម៉ោង​៤​ទៀប​ភ្លឺ នៅ​ពេល​ដែល​ពន្លឺ​ព្រះអាទិត្យ​​ទើប​តែ​ងើប​ពី​ដំណេក​ក្រោម​អាកាសធាតុ​ត្រជាក់​៨​អង្សាសេ។
Alimohammad Karami ថតរូប​ពិធី​បុណ្យ​ប្រពៃណី​របស់​អ៊ីរ៉ង់​នៅ​និទាឃរដូវ
អ្នក​ថត​រូប​ជនជាតិ​អង់គ្លេស​លោក Dean Grossmith ថតរូប​ទំនប់​វារី​អគ្គិសនី​​ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​របស់​ប្រទេស​អូទ្រីស​រហូត​ដល់​ទៅ​ជាង ២០០ ម៉ែត្រ។
Chun Kit Kevin So បាន​ថតរូប​និទាឃរដូវ​នៅ​ពេល​សាគូរ៉ា​រីក​ក្នុង​​តូក្យូ​ប្រទេស​ជប៉ុន។
អ្នក​ថតរូប​ជនជាតិ​អ៊ុយក្រែន Denys Borysov ថត​រូប​សិស្ស​សាលា​កំពុង​ហាត់​បាល់​ក្រោម​អ័ព្ទ​ក្រាស់។
អ្នកថតរូប​មក​ពី​ចក្រភព​អង់គ្លេស​ឈ្មោះ Tracey Lund បានថតរូប​បក្សី​សមុទ្រ​កំពុង​ប្រមាញ់​ចំណី​ក្នុង​ទឹក។
Georgios Papapostolou មកពីប្រទេសក្រិកបាន​ថត​រូប​ឪពុក​និង​កូន​ប្រុស​ប្រើ​វិធី​ប្រពៃណី​ដើម្បី​ច្របាច់​ទឹកដោះ​ចៀម។
អ្នកថតរូប​ជនជាតិ​ចិន​ឈ្មោះ Zhou Dainan បាន​ថត​រូប​គ្រួសារ​ពិចនិច​ក្រោម​តង់​នៅ​ទីក្រុង​ក្វាងចូវ។
Qin Fan មក​ពី​ប្រទេស​ចិន​បាន​ថត​រូបភាព​នេះ​បង្ហាញ​ពី​កង​កម្លាំង​ពិសេស​ប៉ូលីស​កំពុង​ហ្វឹកហាត់​កាយសម្បទា​នៅ​ក្នុង​ខេត្ត​ហ៊ូណាន។

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម