• 2019-02-11 08:09:45
  • ព័ត៌មាន

ចាប់ខ្លួនទេសចរជនជាតិបារាំងម្នាក់ ក្រោយបង្ហោះដ្រូនពីលើសភាមីយ៉ាន់ម៉ា

  • 2019-02-11 08:09:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​បង្ហោះ​ដ្រូន​ពី​លើ​សភា​ជាតិ​មីយ៉ាន់ម៉ា​នៃ​រដ្ឋធានី Naypyidaw កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​៧​ខែ​កុម្ភៈ​នេះ។

យោង​តាម​ស្ថានទូត​បារាំង​ឲ្យ​ដឹង​ថា បុរស​ជា​ជន​ល្មើស​ឈ្មោះ Arthur Desclaux វ័យ​២៧​ឆ្នាំ​បាន​ព្យាយាម​បង្ហោះ​ដ្រូន​ពី​លើ​អគារ​របស់​រដ្ឋាភិបាល​ដែល​ជា​អំពើ​ខុស​នឹង​ច្បាប់។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​រដ្ឋធានី Naypyidaw ហើយ​លោក​ត្រូវ​បន្ដ​ឃុំ​ខ្លួន​មក​ទល់​ថ្ងៃ​នេះ ខណៈ​ដែល​ក្រុម​គ្រួសារ​របស់​ជន​ល្មើស​ត្រូវ​បាន​ជូន​ដំណឹង។ ចំណែក​ឯ​ប៉ូលិស​មីយ៉ាន់ម៉ា​ឲ្យ​ដឹង​ដែរ​ថា ប្រសិន​បើ​បុរស​រូប​នេះ​ត្រូវ​រក​ឃើញ​ថា​មាន​ទោស នោះ​លោក​នឹង​ប្រឈម​មុខ​ជាប់​ពន្ធ​ធនាគារ​រហូត​ដល់ ៣​ឆ្នាំ។ យ៉ាង​ណា​មិញ គេ​នៅ​មិន​ទាន់​ច្បាស់​ថា​ហេតុ​អ្វី​បាន​ជា​លោក​បង្ហោះ​ដ្រូន​ពីលើ​សភា​មីយ៉ាន់ម៉ា​នោះ​ទេ ដោយ​សារ​អាជ្ញាធរ​មិន​អាច​ទាក់​ទង​សម្រាប់​ការ​ឆ្លើយ​តប​បាន។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០១៧​កន្លង​ទៅ អ្នក​កាសែត​ជន​ជាតិ​ម៉ាឡេស៊ី​ពីរ​រូប​ឈ្មោះ Lau Hon Meng និង Mok Choy ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​បង្ហោះ​ដ្រូន​ដូចគ្នា​នេះ​ពី​លើ​សភា​ហើយ​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​ធនាគារ​រយៈ​ពេល ២​ខែ​ក្រោម​ច្បាប់​ហោះ​ហើរ​របស់​មីយ៉ាន់ម៉ា៕

ចុចអាន ៖

ប្រភព៖ news18 ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម