• 2019-02-11 10:34:08
  • ព័ត៌មាន

គាំទ្រអត់? ឧត្ដមសេនីយ៍ឯក ស ថេត ឲ្យលុបបំបាត់ចោលទាំងស្រុងប៉ូលិសពួនចាំស្ទាក់ចាប់

  • 2019-02-11 10:34:08
  • ចំនួនមតិ 17 | ចំនួនចែករំលែក 10001

ចន្លោះមិនឃើញ

ជឿ​ថា​មាន​ប្រជាពលរដ្ឋ​ខ្មែរ ជា​អ្នក​ធ្វើ​ដំណើរ​មិន​តិច​នាក់​ទេ ធ្លាប់​ភ្ញាក់​ព្រើត ឡើង​ព្រលឹង​ចុះ​ទៅ​ដក​ព្រលិត​ឲ្យ​តែ​ពេល​សមត្ថកិច្ច​ពួន​ចាំ​ស្ទាក់​ម្ដងៗ។ មូល​ហេតុ​ដែល​ប៉ូលិស​ពួន​ចាំ​ស្ទាក់ ព្រោះ​មិន​ចង់​ឲ្យ​អ្នក​ល្មើស​នឹង​ចរាចរណ៍​ឃើញ​ហើយ ជិះ​គេច​ទាន់ ទើប​ពួន​ៗ​ក្បែរ​ដើម​ឈើ ហើយ​ចេញ​ផ្លុំ​កញ្ចែ​ច្រាច់​តែ​ម្ដង។ តែ​ពេល​នេះ​លែង​មាន​សកម្មភាព​ប៉ូលិស​ពួន​ស្ទាក់​ចាំ​ចាប់​ទៀត​ហើយ។

ក្នុង​ចំណោម​គោលការណ៍​ជា​ច្រើន​ចំណុច ដែល​មាន​ចែង​នៅ​ក្នុង​តួនាទី​របស់​ក្រុម​អន្តរាគមន៍​ពិសេសដោះ​ស្រាយ​រឿង​កកស្ទះ​នៅ​ភ្នំពេញ ​ដែល​ទើប​តែ​បង្កើត​ឡើង​ ក៏​បាន​ដាក់​ចេញ​មួយ​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​លុបបំបាត់សកម្មភាពពួនស្ទាក់ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍ ពី​សំណាក់​សមត្ថកិច្ច។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ៕

ចុចអាន​អត្ថបទ​ពាក់ព័ន្ធ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់