- 2019-02-11 09:13:57
- ចរាចរណ៍
រំភើបបំផុត! បង្កើតក្រុមអន្តរាគមន៍ពិសេស៣ក្រុម ដោះស្រាយរឿងកកស្ទះនៅភ្នំពេញ
- 2019-02-11 09:13:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើបបំផុត! បង្កើតក្រុមអន្តរាគមន៍ពិសេស៣ក្រុម ដោះស្រាយរឿងកកស្ទះនៅភ្នំពេញ
ចន្លោះមិនឃើញ
តាមទំព័រហ្វេសប៊ុករបស់អគ្គស្នងការរងនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ស ថេត បានឲ្យដឹងថា សម្រេចបង្កើតក្រុមអន្តរាគមន៍ពិសេស៣ក្រុម ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញ ដោយបានឯកភាពពីគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ។
ឧត្ដមសេនីយ៍ឯក ស ថេត បានឲ្យដឹងទៀតថា ក្រុមអន្តរាគមន៍ពិសេសទាំង៣ក្រុមនោះ មានសមត្ថកិច្ចដូចខាងក្រោមនេះ៖
ក្រុមនេះ នឹងចល័តទៅគ្រប់គោលដៅដែលមានការកកស្ទះខ្លាំងរៀងរាល់ថ្ងៃ
ទប់ស្តាត់ការជិះបញ្រ្ចាសនៅម៉ោងកកស្ទះ
សុំឲ្យកម្លាំងសម្រួលចរាចរណ៍ពេលស្ទះខ្លាំងឲ្យបានធូរស្បើយ មិនត្រូវឈលើថ្នល់មើលការកកស្ទះឡើយ
ត្រូវជិះម៉ូតូចល័តទៅគ្រប់កន្លែងដែលស្ទះ ហើយសម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗ
ត្រូវត្រៀមខ្លួនជានិច្ចនៅតាមច្រកចេញរាជធានីភ្នំពេញនៅពេលមានពិធីបុណ្យជាតិសំខាន់
ត្រូវលុបបំបាត់សកម្មភាពពួនស្ទាក់ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍៕