
- 2019-02-12 06:59:50
- ព័ត៌មាន
មកមើល ទិដ្ឋភាពឆេះសណ្ឋាគារដ៏រន្ធត់នៅឥណ្ឌា សម្លាប់មនុស្សយ៉ាងហោច ១៧នាក់ (មានវីដេអូ)
- 2019-02-12 06:59:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល ទិដ្ឋភាពឆេះសណ្ឋាគារដ៏រន្ធត់នៅឥណ្ឌា សម្លាប់មនុស្សយ៉ាងហោច ១៧នាក់ (មានវីដេអូ)
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់ត្រូវបានសម្លាប់ក្រោយអគ្គិភ័យលេបត្របាក់សណ្ឋាគារមួយនៅភាគកណ្ដាលទីក្រុង New Delhi ប្រទេសឥណ្ឌា។
យោងតាមមន្ត្រីក្នុងតំបន់ឲ្យដឹងថា ហេតុការណ៍ដ៏អាក្រក់នេះកើតឡើងនៅព្រឹកព្រលឹមថ្ងៃអង្គារទី១២ខែកុម្ភៈនេះ ដែលអគ្គិភ័យចាប់ផ្ដើមឆេះពីលើកំពូលនៃអគារសណ្ឋាគារ Arpit Palace។ ក្រោយការធ្វើប្រតិបត្តិការសង្គ្រោះអស់រយៈពេលជាង ៣ម៉ោង ក្រុមពន្លត់អគ្គិភ័យអាចជួយសង្គ្រោះមនុស្ស ៣៥នាក់ប៉ុណ្ណោះ ខណៈ១៧នាក់ផ្សេងទៀតបានស្លាប់ក្នុងអណ្ដាតភ្លើងដែលរួមមានទាំងកូនក្មេងម្នាក់ផងដែរ។
យ៉ាងណាមិញ ជាជំហានដំបូងអាជ្ញាធរដាក់ការសង្ស័យថា អគ្គិភ័យនេះអាចកើតឡើងបណ្ដាលមកពីទុស្សេខ្សែភ្លើង។ ចំណែកឯម្ចាស់សណ្ឋាគារអាចនឹងប្រឈមមុខទទួលទោស និងផាកពិន័យ ប្រសិនបើការស៊ើបអង្កេតរកឃើញថាសណ្ឋាគារនេះមិនមានប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖