- 2019-02-13 08:56:04
- ព័ត៌មាន
មកមើល កោះឯកជនថ្លៃបំផុតដាក់លក់ជាង ៤០០លានដុល្លារនៅអារ៉ាប់រួម
- 2019-02-13 08:56:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល កោះឯកជនថ្លៃបំផុតដាក់លក់ជាង ៤០០លានដុល្លារនៅអារ៉ាប់រួម
ចន្លោះមិនឃើញ
កោះឯកជនមួយស្ថិតក្នុងសហព័ន្ធអារ៉ាប់រួម ត្រូវបានដាក់លក់ក្នុងតម្លៃជាង ៤០០លានដុល្លារដែលជាតម្លៃកោះថ្លៃជាងគេបំផុតក្នុងពិភពលោក។
កោះឯកជន Al Marjan ដែលត្រូវបានពង្រីកឡើងដោយចាក់ដីដែលជាបណ្ដុំកោះចំនួន៤ ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ៤៦២លានដុល្លារ។ ចំពោះអតិថិជនដែលទិញកោះនេះនឹងទទួលបានក្លឹបជាច្រើន, សណ្ឋាគារ និងរីហ្សតដែលមាននៅលើកោះជាស្រេច។ លើសពីនេះទៀត ពួកគេអាចទទួលបានបរិស្ថានដ៏ប្រណីតដែលរួមមានឆ្នេរខ្សាច់ស្រស់ស្អាត, សណ្ឋាគារផ្កាយប្រាំ និងទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃឈូងសមុទ្រ Arabian។
គួរឲ្យដឹងថា ការផ្សព្វផ្សាយពាណិជ្ជកម្មពីការដាក់លក់កោះនេះ ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអ្នកវិនិយោគភាគច្រើនមកទីនោះដោយសារតែវាអាចផ្ដល់ប្រាក់ចំណូលខ្ពស់ដល់ពួកគេវិញផងដែរ៕
ចុចអាន ៖