• 2019-02-14 05:16:11
  • ព័ត៌មាន

ល្អម៉េស...កូនខ្មែរអត់មានជ្រួលជ្រើមអីតិចទេ តុក្កតាដាក់លក់ព្រោងព្រាតតែស្ងាត់ឲ្យឈឹង

  • 2019-02-14 05:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​នៃ​ក្ដី​ស្រលាញ់ ១៤​ កុម្ភៈ ឆ្នាំ​នេះ​នៅ​តែ​មាន​អ្នក​លក់​ដូរ តុក្កតា និង​ផ្កា​ព្រោងព្រាត​តែ​ហាក់​ស្ងាត់​អ្នក​ទិញ​ដែល​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ឲ្យ​តែ​ដល់​ថ្ងៃ​នេះ​មាន​យុវវ័យ​ជា​ច្រើន​រូប​ទិញ​កាដូ​ជូន​គ្នា។ ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​នេះ ជា​ទិដ្ឋភាព​អ្នក​លក់​កាដូ​អនុស្សាវរីយ៍​ជា​ច្រើន​តូប នៅ​ខាង​ក្រោយ​វិទ្យាល័យ​ព្រះយុគន្ធរ​ នៅ​រាជធានី​ភ្នំពេញ តែ​មិន​សូវ​មាន​អ្នក​ទៅ​ទិញ​ដូច​រាល់​ឆ្នាំ​សោះ។ អ្នក​លក់តុក្កតា​ម្នាក់​ប្រាប់​Sabay ថា​សង្ស័យ​តែ​ឆ្នាំ​នេះ​គិត​ខុស​ហើយ ព្រោះ​ខំ​ទិញ​តុក្កតា​មក​សង្ឃឹម​ចំណេញ តែ​តាំង​ពី​ព្រឹក​មក​មិន​ទាន់​លក់​ដាច់​មួយ​ផង។

ជា​ការ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​លើ​អត្ថន័យ​នេះ ក្រសួង​ចំនួន​៣​ហើយ នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​អំពាវ​នាវ ដល់​យុវជន​ខ្មែរ កុំ​ឲ្យ​ប្រព្រឹត្តិ​ហួស​គន្លង និង​យល់​ច្រឡំ​លើ​អត្ថន័យ ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់។ ក្នុងនោះមានដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី៕

សូម​មក​មើល​ទិដ្ឋភាព​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់
អត្ថបទពេញនិយម