• 2019-02-18 03:35:36
  • ព័ត៌មាន

គួរឲ្យអាម៉ាស់! រថភ្លើងលឿនបំផុតរបស់ឥណ្ឌា ខូចកណ្ដាលផ្លូវត្រឹម១ថ្ងៃក្រោយដាក់សម្ភោធ

  • 2019-02-18 03:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើង​ល្បឿន​លឿន​បំផុត​របស់​ឥណ្ឌា បាន​ខូច​នៅ​ពាក់​កណ្ដាល​ផ្លូវ​ក្នុង​ដំណើរ​លើក​ដំបូង​បង្អស់​របស់​ខ្លួន​រយៈ​ពេល ១​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការ​ដាក់​សម្ពោធ​របស់​ប្រធានាធិបតី Narendra Modi។

យោង​តាម​សេចក្ដីថ្លែង​ការណ៍​មួយ​ចេញ​ដោយ​ក្រសួង​ផ្លូវដែក​ឥណ្ឌា​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ឲ្យ​ដឹង​ថា រថភ្លើង The Vande Bharat បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង Varanasi ត្រលប់​ទៅ​កាន់​ New Delhi វិញ​ក៏​ស្រាប់​តែ​មាន​បញ្ហា និង​បង្ខំ​ចិត្ត​ឈប់​នៅ​ស្ថានីយ៍ Chamrola ដែល​មាន​ចម្ងាយ​ជាង ១២០ គីឡូម៉ែត្រ​ពី​គោល​ដៅ។ សេចក្ដីថ្លែងការណ៍​នេះ​បន្ថែម​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​ទំនាក់ទំនង និង​ការ​ប៉ះ​ទង្គិច​ផ្នែក​ខាង​ក្រៅ​នៃ​រថភ្លើង។ ក្រោយ​មក​រថភ្លើង​ក៏​ត្រូវ​បាន​ចាប់​ហ្វ្រាំង​ និង​ត្រួត​ពិនិត្យ​មើល​សម្រាប់​បញ្ហា​បច្ចេក​ទេស​ផ្សេង​ៗ​មុន​បញ្ជូន​ទៅ​កាន់​ទីក្រុង New Delhi វិញ។

គួរ​ឲ្យ​ដឹង​ថា រថភ្លើង​ល្បឿន​លឿង​បង្អស់​ក្នុង​ប្រទេស​ឥណ្ឌា​នេះ ត្រូវ​បាន​ផលិត​ឡើង​នៅ​ទីក្រុង Chennai ដែល​អាច​រត់​ដល់​ល្បឿន ១៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​ជា​ការ​ផ្ដួច​ផ្ដើម​របស់​លោក​នាយករដ្ឋមន្ត្រី​ផ្ទាល់៕

ចុចអាន ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម