• 2019-02-26 08:02:35
  • ព័ត៌មាន

មិនធ្លាប់ឃើញ! ខ្យល់បក់ខ្លាំងរុញដុំទឹកកកទាំងផ្ទាំងៗចេញពីបឹង (មានវីដេអូ)

  • 2019-02-26 08:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ខ្យល់​បោកបក់​ខ្លាំង​ពី​ខ្យល់ព្យុះ​នា​ចុង​សប្ដាហ៍​បាន​រុញ​ដុំ​ទឹកកក​ទាំង​ផ្ទាំង​ៗ​ចេញ​ពី​មាត់​បឹង Erie ក្នុង​ប្រទេសកាណាដា។

អាជ្ញាធរ​ខេត្ត Ontario ប្រទេស​កាណាដា​បាន​សម្រេច​បិទ​កន្លែងចត​យានយន្ដ Niagara River នៅ​ជិត​ឧទ្យាន Mather Arch កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​សារ​តែ​ផ្ទាំង​ទឹក​កក​បាន​ប៉ើង​មក​លើ​ចេញ​ពី​បឹង។ លើស​ពី​នេះទៀត អាជ្ញាធរ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​កុំ​ទៅ​ជិត​កន្លែង​ដែល​មាន​ផ្ទាំង​ទឹកកក​ដោយ​សារ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់ ខណៈ​ដែល​នាយកដ្ឋាន​អគ្គិភ័យ Woodland ប្រកាស​ថា​នឹង​ចុះ​ត្រួត​ពិនិត្យ​តាម​ផ្ទះ​នីមួយ​ៗ​ដើម្បី​ធានា​សុវត្ថិភាព។

យោង​តាម​ភ្នាក់​ងារ​ធាតុអាកាស​ជាតិ​កាណាដា រាយការណ៍​ថា​ល្បឿន​ខ្យល់​អាច​កើន​ដល់ ៦៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដល់ ៩៩គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចំណែក​ឯ​ខ្យល់​នៅ​ទឹក​ធ្លាក់ Niagara មាន​ល្បឿន​លឿន​បំផុត​រហូត​ដល់ ១១៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯណោះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ YouTube ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម